តើពេលអ្នកញ៉ាំម្ទេសហិរ ញ៉ាំទឹកមែនទេ? ខុសស្រឡះ អ្នកមិនគួរធ្វើដូចច្នេះនោះឡើយ

2,404

ជាយូរយាណាស់មកហើយដែលមនុស្សគ្រប់គ្នា តែងតែយកទឹកមកផឹកដើម្បីកាត់បន្ថយការហិររបស់ម្ទេសនៅពេលដែលយើងញ៉ាំវា។ តែតាមពិតគឺវាពិតជាមិនល្អនោះឡើយ ចំពោះការធ្វើបែបនេះ។  រឿងដែលសំខាន់ដែលអ្នកត្រូវធ្វើពេលហិរម្ទេសគឺគួរតែរកទឹកដោះ គោ ឬការ៉េម មកញ៉ាំវាគឺប្រសើរបំផុត។

បើយោងតាមវីដេអូមួយដែលបានចេញផ្សាយដោយសមាគមគីមីរបស់សហរដ្ឋអាមេរិកបានពន្យល់ថា មូលហេតុដែលធ្វើអោយអ្នកមានអារម្មណ៏ថាក្តៅហើយនិងរលាក បែបនេះគឺវាបណ្តាលមកពី សារធាតុគីមីមួយដែលមាននៅក្នុងម្ទេស ដែលហៅថា capsaicin  ។ សារធាតុមួយនេះគ្មានក្លិនគ្មានពណ៌នោះទេ តែវាអាចធ្វើអោយអណ្តាតរបស់យើងរលាកបាន។

អ្នកវិទ្យាសាស្ត្រខាងលើក៏បានពន្យល់ផងដែរថា នៅពេលដែលម្ទេសបានចូលទល់ក្នុងមាត់នោះ វាបានភ្ញោចសេរីរាង្គវិញ្ញាណរបស់យើង ទៅកាន់ខួរក្បាល ហើយខួរក្បាលប្រាប់ជាសញ្ញាមកវិញថា យើងកំពុងញ៉ាំ អាហារដែលមិនល្អ ហើយនោះពេលនោះវាបានធ្វើអោយអ្នកញ៉ាំមានហៀរទឹកភ្នែកទឹកសំបោរ ហើយចាប់ផ្តើមបង្កើនកម្តៅដែលបានធ្វើអោយយើងមានអារម្មណ៏ថា ស្រេកទឹក។

ទន្ទឹមនឹងនេះដែរ ការដែលញ៉ាំទឹកដោះគោគឺវាពិតជាសមស្របបំផុតព្រោះថាទឹកដោះគោគឺវាមានសមត្ថភាព បន្សាបនិងអាចលាងជម្រះសារធាតុគីមី capsaicin នេះបាន។ នេះហើយគឺជាមូលហេតុដែលអ្នកមិនគួរញ៉ាំទឹកនៅពេលអ្នកញ៉ាំម្ទេស៕

Loading...
Comments are closed.