ប្រទះឃើញរថយន្តអាថ៌កំបាំងរាប់រយគ្រឿង នៅក្នុងអណ្ដូងរ៉ែមួយកន្លែង បង្ករការភ្ញាក់ផ្អើល

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

រថយន្តរាប់រយគ្រឿងត្រូវបានគេប្រទះឃើញនៅក្នុងអណ្ដូងរ៉ែមួយកន្លែងដែលគេបានបោះបង់ចោលជាយូរលង់ណាស់មកហើយនៅទីក្រុង Blaenau Ffestiniog ប្រទេសវេលស៍ ដែលបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បំណែករថយន្តខាងលើត្រូវបានរកឃើញក្នុងរូងអណ្តូងរ៉ែជម្រៅ 61 ម៉ែត្រឯណោះ ដែលមានអាយុតាំងពីទសវត្សរ៍ឆ្នាំ 1970 មកម្លេះ។

2016-02-20_100916

លោកវិស្វករ Gregory Rivolet  អាយុ 31 ឆ្នាំ បានប្រើខ្សែរពួរដើម្បីចុះទៅក្នុងអណ្ដូងរ៉ែ ក្នុងគោលបំណងដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីអាថ៍កំបាំងដែលនៅពីក្រោយរថយន្តទាំងអស់នោះ។ លោកបានចំណាយយពេលអស់ 4 ម៉ោងក្នុងការសិក្សាស្រាវជ្រាវ  ហើយលោកបានសន្និដ្ឋានថា អណ្ដូងរ៉ែខាងលើត្រូវបានបើកដំណើរក្នុងអំឡុងឆ្នាំ 1836 រហូតដល់ឆ្នាំ 1960 ទើបគេបោះបង់ចោល។

2016-06-06_152245

2016-06-06_152229

2016-06-06_152220

អណ្តូងរ៉ែ Oakeley ក្នុងទីក្រុងBlaenau Ffestiniog នេះគឺជាអណ្តូងរ៉ែដែលធំជាងគេនៅលើពិភពលោក។ អណ្ដូងរ៉ែនេះបានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសវេលស៍យ៉ាងខ្លាំងក្នុងអំឡុងសង្រ្គាមលោកលើកទី២ នៅពាក់កណ្ដាលសតវត្សទី 19។ ប៉ុន្តែអ្នករុករកមិនទាន់រកឃើញពីមូលហេតុនៃការបោះបង់ចោលរថយន្តទាំងនោះទេ។

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ