អស្ចារ្យ ! បុរសម្នាក់អាចឆ្នៃយានយន្តធ្វើរាងដូចគ្រាប់កាំភ្លើង បើកតាមផ្លូវផ្អើលពេញភូមិ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

តៃវ៉ាន់៖ បុរសអាយុ៤០ឆ្នាំដែលរស់នៅទីក្រុងណានឆាងនៅខេត្តស៊ីឈួ បានធ្វើរឿងដែលអស្ចារ្យ ដែលមនុស្សធម្មតារកនឹកមិនឃើញដោយគាត់បានច្នៃប្រឌិតយានយន្តមួយដែលមានរាងដូចគ្រាប់កាំភ្លើង។ យានយន្តមួយនេះគឺមិនមែនប្រើម៉ាសីុនចាក់សាំងអីនោះទេ តែត្រូវធាក់ដូចកងចឹង!! រថយន្តមួយគ្រឿងនេះគឺធ្វើដូចកង់ ហើយគ្រាន់តែដាក់បិទប្លាស្ទិចពីលើ បន្ទាប់មកតម្លើងខ្នងនិងកង់(កង់ខាងមុខចំនួនពីរហើយនិងកង់ក្រោយចំនួនមួយ) បន្ថែមទៅលើយានយន្តនោះជាការស្រេច។

vihecle3

គេហៈទំព័រស៊ីណាបានរាយការណ៍ថា យានយន្តដែលបុរសខាងលើបានឆ្នៃគឺមិនមែនសុវត្ថិភាពគ្រប់គ្រាន់នោះទេ នៅពេលដែកបុរសខាងលើបាជិះយានយន្តរបស់ខ្លួននៅលើដងផ្លួវសាធារណៈ  ប៉ូលីសចរាចរណ៍ដែលនៅតំបន់នោះមិនអនុញ្ញាតអោយបើកបរនោះទេ ហើយហាមមិនអោយបើកបរជាលើកទីពីរនៅលើផ្លួវសាធារណៈម្ដងទៀតឡើយ។

យានយន្តដែលបុរសចំណាស់អាយុ៤០ឆ្នាំកំពុងតែជិះ មើលទៅដូចជារបស់ក្មេងធ្វើលេងចឹង ហើយវាអាចបង្កគ្រោះថ្នាក់ជាងរថយន្តធម្មតាបើសិនជាមានឩបត្តិវហេតុណាមួយ។

លើសពីនេះទៅទៀត ការឆ្នៃយានយន្តបែបនេះគឺមិនមែនជាលើកមួយនោះទេនៅប្រទេសចិន។ កាលពីឆ្នាំមុននៅក្វាងស៊ី ក៏មានករណីដូចនេះដែរ គឺបុរសម្នាក់បានយកឈើមកច្នៃធ្វើរថយន្ត ប៉ុន្តែប៉ូលីសចរាចរណ៍មិនអនិញ្ញាតអោយប្រើប្រាស់នោះទេ។

ចំនែកឯ ឡានដែលមានរាងដួចយន្តហោះនេះនិងរថយន្តអគ្គិសនីដែលធ្វើេពីឈើដ៏ល្អប្រណិតខាងក្រោមនេះត្រួវបានអនុញ្ញាតអោយចរាចរណ៍លើផ្លូវសាធារណៈបាន៕

ប្រែសម្រួលពី៖ ស៊ីណា

Loading...