បំបាត់ក្លៀកខ្មៅ100% ដោយគ្រាន់តែអនុវត្តន៍វិធីសាស្ត្រងាយៗបែបធម្មជាតិ

ក្រុមអ្នកជំនាញបានអះអាងថា ក្លៀកខ្មៅបណ្ដាលមកពីបញ្ហាជាច្រើនដូចជាបណ្ដាលមកពីការឡើងជាតិខ្លាញ់លើបរិវេនក្បាលពោះ និងមកពីការប្រើប្រាស់ផលិផលបំបាត់ក្លិនក្លៀកហួសកំរិត។ ដោយសារបញ្ហានេះហើយដែលធ្វើអោយស្រ្តីមួយចំនួនមានការខ្មាសអៀនមិនហ៊ានពាក់អាវវៀលដៃ នៅពេលចូលរួមក្នុងកម្មពិធីផ្សេងៗ។

ឥឡូវនេះគេហៈទំព័រយើងនឹងនាំមកជូនប្រិយមិត្តនួវជាដំណឹងល្អ សំរាប់អ្នកដែលចង់បំបាត់បញ្ហាក្លៀកខ្មៅដោយវិធីសាស្ត្របែបធម្មជាតិ។ សូមប្រិយមិត្តអនុវត្តតាមការណែនាំខាងក្រោម៖

1.ការប្រើប្រាស់ប្រទាលកន្ទុយក្រពើ

 

វាគឺជាប្រភេទនៃរុក្ខជាតិមួយដែលជួយធ្វើអោយស្បែកអ្នកមានសភាពភ្លឺរលើបរោង។ វាក៏បានជួយកាត់បន្ថយនូវការឈឺចាប់ពីការរលាក ជាពិសេសនោះគឺជួយកាត់បន្ថយកម្រិតជាតិខ្មៅនៅលើស្បែក ហើយនិងជម្ងឺមហារីកបានផងដែរ។ លើសពីនេះទៅទៀតគឺវាអាចជួយព្យាបាលកោសិកាដែលចាស់អោយដុះលូតលាស់បានយ៉ាងមានប្រសិទ្ធភាពទៀតផង។

វិធីសាស្រ្តប្រើប្រាស់៖ គ្រាន់តែអ្នកយកស្លឹកវាមកបិទត្រង់ទីតាំងស្បែកដែលមានសភាពខ្មៅស្រអាប់ដូចជាខ្លៀករបស់អ្នកនោះ ហើយទុកក្នុងរយៈពេល ២០នាទី បន្ទាប់មកលាងជម្រះវាចេញជាមួយនឹងទឹកស្អាត។ ធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងជួយអោយស្បែកឃ្លៀករបស់អ្នកមានសភាពសស្អាតលឿនជាមិនខានឡើយ។

2. ការប្រើប្រាស់ដំឡូង

សារធាតុដែលមាននៅក្នុងដំឡូងដែលមានសមត្ថភាពជួយអោយស្បែករបស់យើងមានសភាពសស្អាត។ ដោយគ្រាន់តែអ្នកយក ដំឡូងមកកិនអោយម៉ត់ហើយបិទនៅលើ ក , នៅលើស្មា, កែងដៃ ឬនៅត្រង់ណាដែលអ្នកគិតថាចង់អោយវា ស ហើយអ្នកត្រូវទុកវាចោលក្នុងរយៈពេល 15 នាទីហើយបន្ទាប់ មកអ្នកត្រូវលាងសំអាតករបស់អ្នកជាមួយទឹកត្រជាក់។

3.ក្រូចឆ្មា

វាបានជួយអ្នកយ៉ាងច្រើនដោយសារតែវីតាមីន C ដែលវាមាន ។ វាសម្ថតភាពនៅក្នុងការព្យាបាលនូវកោសិកាងាប់និងជំនួសដោយកោសិកាថ្មី។ អ្នកប្រហែលជាធ្លាប់ដឹងហើយថាស្បែកដែលមានលក្ខណៈខ្មៅគឺពេលខ្លះវាមកពីកោសិកាដែលងាប់ តែវាមិនបានជ្រុះចេញ។ វិធីសាស្ត្រប្រើប្រាស់៖ យកទឹកក្រូចឆ្មា ច្របាច់យកទឹកវាហើយ ដកទៅបន្តក់ឬក៏លាបនៅលើកែងដៃ កែងជើង ហើយនិងនិងជង្គង់របស់អ្នក ដោយទអ្នកត្រូវដុសកន្លែងដែលស្បែកមានសភាពខ្មៅស្រអាប់ក្នុងរយៈពេលពីរបីនាទី។  ហើយបន្ទាប់ពី ២០នាទីក្រោយ អ្នកត្រូវលាងជាមួយទឹកក្តៅអ៊ុនៗ។ នេះគឺជាវិធីសាស្រ្តដ៏សាមញ្ញដែលវាអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។

4.ត្រសក់

ត្រសក់ក៏មានប្រសិទ្ធភាពធ្វើអោយស្បែកសដូចជាក្រូចឆ្មាដែរ ប៉ុន្តែដំឡូងវាផ្ដល់សំណើមដល់ស្បែក ហើយវាមិនធ្វើអោយរលាកស្បែកនោះទេ ព្រោះវាមានបរិមាណអាស៊ីតតិចបំផុតដែលប្រយោជន៍សម្រាប់បំបាត់ក្លៀកខ្មៅដូចបំណងដោយគ្រាន់តែយកត្រសក់មួយផ្លែ ចិតជាចំនិតស្ដើងៗហើយលាបលើក្លៀកទុករយៈពេល 30 នាទីរួចលាងចេញជាមួយទឹកស្អាត។

5. ម្សៅទឹកដោះគោ និងទឹកឃ្មុំ

ម្សៅទឹកដោះគោមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្បែក រួមទាំងក្លៀករបស់អ្នកផងដែរ។ វិធីសាស្ត្រ៖ យកទឹកដោះគោស្ងួត2ស្លាបព្រា លាយជាមួយទឹកឃ្មុំ1ស្លាបព្រាដាក់ក្នុងចានមួយ រួចយកមកលាបលើក្លៀក ហើយទុកអោយស្ងួត ទើបលាងជម្រះជាមួយទឹកត្រជាក់ បន្ទាបើមកជួតក្លៀកដោយកន្សែងស្អាត។ នៅពេលដែលយើងលាបម្សៅទឹកដោះគោនិងទឹកឃ្មុំនៅលើក្លៀកវានឹងជួយកាត់បន្ថយជាតិកខ្វក់ដែលធ្វើអោយក្លៀកខ្មៅ។

6.ទឹកផ្លែប៉ោម

ការសម្អាតក្លៀករបស់អ្នកជាមួយទឹកផ្លែប៉ោមកិន គឺមានប្រសិទ្ធភាពក្នុងកាកម្ចាត់ជាតិខ្មៅ និងក្លិនមិនល្អនៅលើក្លៀក។ នៅក្នុងផ្លែប៉ោមមានជាតិអាស៊ីតនិងសាធាតុAHAដែលមានសមត្ថភាពសម្លាប់មេរោគនិងបាក់តេរីដែលបណ្តាលឱ្យក្លៀកខ្មៅ។

7.ម្សៅBaking soda

ការព្យាបាលបញ្ហាក្លៀកខ្មៅដោយប្រើប្រាស់វិធីសាស្ត្រមួយនេះគឺផ្ដល់ជួលលោកអ្នកនូវលទ្ធផលដែលល្អបំផុត! របៀបធ្វើគឺគ្រាន់តែយកម្សៅBaking sodaចំនួន1ស្លាបព្រាទៅលាយជាមួយទឹកបន្តិច(កុំលាយរាវពេក) ក្រោយមកលាបលើក្លៀកហើយទុកពី  10ទៅ15 នាទីប ន្ទាប់មកលាងជាមួយទឹកក្តៅអុនៗជាការស្រេច៕

ប្រែសម្រួលពី៖ healthbodytip

Loading...
Load More Related Articles
Comments are closed.