មូលហេតុ 6 យ៉ាងដែលអ្នកត្រូវញ៉ាំផ្លែត្រប់អោយបានម្តង មុនពេលអ្នកស្លាប់

បន្លែគ្រប់យ៉ាងគឺសុទ្ធតែមានប្រយោជន៏ទាំងអស់គ្រាន់តែមានផលប្រយោជន៏ចំពោះសុខភាពខុសៗគ្នាប៉ុននោះ។ ហើយបើសិនជាយើងនិយាយទៅដល់ត្រប់វែងវិញនោះអ្នកប្រហែលជាភ្ញាក់ផ្អើលមិនខាន។

ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលនឹងធ្វើអោយអ្នកមិនអាចមិនញ៉ាំត្រប់ប្រភេទនេះបាន៖

១.កូឡេស្តេរ៉ុលក្នុងឈាមៈ
សាធាតុក្លូរ៉ូអាហ្គេនិចអាស៊ីតដែលមាននៅក្នុងត្របវែង គឺជារ៉ាឌីកាល់សេរីមួយដែលមានឥទ្ធិពលជាងគេ នៅក្នុងចំនោមរ៉ាឌីកាល់សេរីទាំងអស់។ សាធាតុក្លូរ៉ូអាហ្គេនិចអាស៊ីត (អាស៊ីតក្លូរ៉ូអាហ្គេនិច) មាននាទីជួួយកាត់បន្ថយកម្រិត LDL និងថែមទាំងជាភ្នាក់ងារប្រឆាំងមេរោគ, ការប្រឆាំងនឹងជំងឺមហារីក និងប្រឆាំងនឹងសត្វល្លិតថែមទៀតផង។

២.អាហារខួរក្បាលៈ
នៅក្នុងសំបករបស់ត្របវែងសម្បូរទៅដោយសាជាតុNasunin និង Anthocyanin ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអនុភាពជួយការពារកម្រិតជាតិខ្លាញ់ដែលមាននៅក្នុងភ្នាសកោសិកាក្នុងកោសិកាខួរក្បាល ពីការបំផ្លាញរបស់ពពួករ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញថាការសាធាតុAnthocyaninsមាននាទីជួយសម្រួលដល់លំហូរឈាមទៅកាន់ខួរក្បាលនិងរារាំងការរលាករបស់ណឺរ៉ូន ។ សាជាតុទាំងពីរនេះអាចជួយក្នុងការ បង្ការរោគផ្លូវចិត្តនិងជួយបង្កើនការចងចាំថែមទៀតផង។

៣.ជម្ងឺមហារីកៈ
ត្របវែងសម្បូរទៅដោយសាជាតិប៉ូលីភេណុស ដែលវាមានឥទ្ធិពលប្រឆាំងនឹងមហារីក។ ចំនែកអាស៊ីត chlorogenic និង Anthocyanins ជាសមាសធាតុប្រឆាំងនឹងការរលាកនិងប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការខូចខាតដែលបង្កដោយរ៉ាឌីកាល់សេរី ដែលនៅវាទប់ស្កាត់ការរីកលូតលាស់របស់ដុំគីស និងការរីករាលដាលនៃរបស់កោសិកាមហារីក ថែមទាំងបន្សាបជាតិពុលក្នុងអង់ស៊ីមនៅក្នុងកោសិកា។

៤.ជំងឺទឹកនោមផ្អែមៈ
ការស្រាវជ្រាវអះអាងថា ត្របវែងមានគុណសម្បត្តិក្នុងការជួួយគ្រប់គ្រងនិងត្រួតពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម ដោយសារតែវាមានសាធាតុកាបូនីដ្រាតរលាយទាប។

៥.សុខភាពបេះដូងៈ
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ក្នុងត្របវែង មានផ្ទុក ប៉ូតាស្យូម, ជាតិសរសៃ, វីតាមីន B-6 និង វីតាមីន C ដែលជួយដល់គាំទ្របេះដូង។ ម្យ៉ាងវិញទៀត ការសិក្សាស្រាវជ្រាវនោះបានបញ្ជាក់ថា អ្នកដែលទទួលទានត្របវែងច្រើនជាងបន្លែនិងផ្លែឈើដទៃចំនួន3ដងក្នុងមួយសប្តាហ៍ គឺមានហានិភ័យជំងឺបេះដូងតិចជាងអ្នកដែលមិនទទួលទាន34%។

៦.សម្រកទំងន់ៈ
បន្លែដែលមានជាតិសរសៃ គឺជាកត្តាសំខាន់ក្នុងការជួយសម្រកទម្ងន់ ព្រោះធ្វើអោយយើងមានមិនមានចំណងបរិភោគអាហារ៕

ប្រភព៖ healthtips

Loading...
Load More Related Articles
Comments are closed.