ហួសចិត្ត! នារីម្នាក់ត្រូវម្តាយចាប់បង្ខំអោយរៀបការជាមួយ នឹងសត្វឆ្កែមួយក្បាល

0
54

ក្មេងស្រីជនជាតិឥណ្ឌាអាយុ 18 ឆ្នាំម្នាក់ត្រូវម្តាយបង្ខំអោយរៀបការជាមួយសត្វឆ្កែអនាថា គ្មានម្ចាស់មួយក្បាល ដើម្បីបណ្តេញគ្រោះចង្រៃ ក្នុងពិធីសាសនាមួយដែលគេស្គាល់ថាជាពិធី lavish  ។

នារីវ័យក្រមុំរូបនេះ មានឈ្មោះ Mangli Munda មកពីភូមិដាច់ស្រយាលមួយនៅរដ្ឋ Jharkhand ភាគខាងកើត ប្រទេសឥណ្ឌា  ហើយអាពាហ៏ពិពាហ៏របស់នាង មានការរៀបចំពីក្រុមគ្រួសារនិងចាស់ទុំក្នុងភូមិផងដែរ។

2016-07-18_135120

ចំពោះមូលហេតុដែលឳពុកម្តាយរបស់នាងបានសម្រេចធ្វើបែបនេះ ក៏ព្រោះថា ពួកគាត់ជឿថា នារីរូបនេះ មានសំណាងមិនល្អ ហើយបើសិនជាទៅរៀបការជាមួយនឹងមនុស្សប្រុសនោះ នឹងធ្វើអោយក្រុមគ្រួសារនិងសហគមន៏ដែលនាងកំពុងរស់នៅជួបគ្រោះអាសន្នជាមិនខានឡើយ។

2016-07-18_135112

ទន្ទឹមនឹងនេះដែរ នាង Mangli បាននិយាយថា “ខ្ញុំរៀបការជាមួយសត្វឆ្កែមួយមួយក្បាលនេះ គឺដោយសារតែពួកចាស់ៗនៅក្នុងភូមិជឿថា គ្រោះចង្រៃរបស់ខ្ញុំនឹងត្រូវ ចេញពីរូបរាងកាយ ហើយចូលទៅនៅក្នុងសត្វសុនខនេះ ហើយនៅពេលដែលខ្ញុំរៀបការជាមួយនឹងបុរស ប្តីរបស់ខ្ញុំនឹងមានអាយុវែងទៀតផង”៕

2016-07-18_135030

2016-07-18_135059

Loading...
Load More Related Articles
Comments are closed.