បន្ទាប់ពីអានអត្ថបទនេះ ហើយអ្នកប្រាកដជាមិនហ៊ានបោះសំបកខ្ទឹមបារាំងចោលទៀតទេ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ជាធម្មតាយើងគ្រប់គ្នាមានកំហុសមួយ ដែលបានបោះបោលសំបករបស់ខ្ទឹមបារាំងព្រោះគិតថា វាគ្មានប្រយោជន៏យកទៅឆាឬស្លស្លុកមិនកើត តែតាមពិតវាមានគុណសម្បត្តិ៏ហួសពីការគិតរបស់អ្នកទៅទៀត។

ការស្រាវជ្រាវបានរកឃើញថាសំបករបស់វាបានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជាពិសេសនោះគឺសំបកវាពណ៌ត្នោតដែលសំបូរទៅដោយជាតិសរសៃ អាចជួយដល់សុខភាពស្បែកបាន។

onion_skin (2)

ចំណែកឯសារធាតុ quercetin ដែលវាមាន គឺមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយនិងការការពារសរសៃឈាមអារទែជំងឺលើសឈាមស្ទះ។ លើសពីនេះទៅទៀតវាអាចប្រឆាំងនឹងជំងឺមហារីក, ជម្ងឺផ្សិត និងប្រឆាំងនឹងដែលបង្ករឡើងដោយបាក់តេរីផងដែរ។

បើសិនជានៅក្នុងអាហារបស់អ្នកមានលាយជាមួយនឹងខ្ទឹមបារាំងវិញនោះវានឹងជួយកាត់បន្ថយការកើតជម្ងឺដូចខាងក្រោម៖

  • ជំងឺសរសៃឈាមបេះដូង
  • មហារីកពោះវៀនធំ
  • ជម្ងឺធាត់
  • ជំងឺទឹកនោមផ្អែមប្រភេទទី 2
  • បញ្ហាក្រពះពោះវៀន

អ្នកប្រាកដជាកំពុងអន្ទះសារហើយថាតើចុះសំបករបស់វាដែលក្រៀមស្ងួត ញ៉ាំវាម៉េចកើតទៅ? សូមកុំបារម្ភអីអ្នកគ្រាន់តែប្រមូលសំបករបស់វា ហើយលាងទឹកយកទៅស្ងោជាមួយទឹកអោយពុះ ហើយនៅពេលទឹកពុះហើយទុកវាអោយត្រជាក់ 15 នាទី ហើយអ្នកអាចញ៉ាំវាបានហើយ។ វិធីដែលល្អបំផុតអ្នកត្រូវញ៉ាំវាមុនចូលគេង៕

2016-07-25_094114

ប្រភព៖ healthyfoodteam

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ចំណេះដឹងនិងសុខភាព