សម្រាប់អ្នកចង់បានផ្ទៃមុខសស្អាតភ្លឺរលោងសូមអានអត្ថបទមួយនេះកុំខាន

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មនុស្សគ្រប់រូបតែងចង់បាននូវស្បែកមុខស្អាតនិងម៉ត់រលោង ហើយភាគច្រើនតែងតែប្រើប្រាស់គ្រឿងសម្អាងដើម្បីថែរក្សាស្បែក ប៉ុន្តែពេលខ្លះផលិតផលទាំងនោះអាចនឹងធ្វើអោយស្បែកយើងមានបញ្ហាផងដែរ ហើយពិសេសជាងនេះទៅទៀត អ្នកត្រូវចំណាយថវិការជាច្រើនក្នុងការជាវ ផលិតផលទាំងអស់នោះទៀតផង ហើយមិនប្រាកដថាមានប្រសិទ្ធភាពនោះទេ។

ដូច្នេះហើយសូមប្រិយមិត្តងាកមកប្រើប្រាស់ម៉ាស់បិទមុខ ដែលផ្សំពីធម្មជាតិដូចខាងក្រោមវិញព្រោះវាជារបស់ផ្សំដោយធម្មជាតិហើយវាអាចធ្វើអោយផ្ទៃមុខរបស់អ្នកសរលោងបែបធម្មជាតិដែរ៖  

lime_papaya_honey_mark

គ្រឿងផ្សំ៖

  • ល្ហុង 2ទៅ3ចំនិត
  • ទឹកឃ្មុំកន្លះស្លាបព្រា
  • ទឹកក្រូចឆ្មា 1/4ស្លាព្រា

របៀបធ្វើ៖ 

  • លាយគ្រឿងផ្សំទាំងបីមុខចូលគ្នាអោយស្មើសាច់
  • បន្ទាប់ពីលាយបានសប់ល្អហើយ យកវាមកលាបលើផ្ទៃមុខ (តែមិនត្រូវលាបលើត្របកភ្នែកនោះទេ)
  • ទុករយៈពេល15នាទី រួចលាងជម្រះជាមួយទឹកត្រជាក់ ជាការស្រេច។

ម៉ាស់បិទមុខដែលផ្សំពី ល្ហុង ទឹកឃ្មុំ និង ក្រូចឆ្មា គឺជាម៉ាស់បិទមុខដែលមានប្រសិទ្ធិភាពបំផុតចំពោះស្បែក ដោយសារវាសម្បូរទៅដោយធាតុរ៉ែនិងសារធាតុបំប៉នដែលចាំបាច់ដើម្បីរក្សាវាមានសុខភាពល្អនិងស្រស់ស្អាត ម្យ៉ាងវិញទៀតវាជួយអោយស្បែកទន់រលោង និង ជួួយបំបាត់ស្នាមអុខខ្មៅនៅលើមុខ៕

ប្រែសម្រួលពី៖ ហាលរេមីឌី

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ចំណេះដឹងនិងសុខភាព