រកឃើញផ្នូរសាកសព​របស់ប្រពន្ធរដ្ឋមន្ត្រីម្នាក់កាលពីសម័យបុរាណ មានសុទ្ធតែមាស

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ប្រហែលជា 1500 ឆ្នាំមុន មានស្រ្តីម្នាក់ដែលឈ្មោះថា ហ្វារុង (Farong) ដែលជាប្រពន្ធរបស់រដ្ឋមន្ត្រីម្នាក់ ត្រូវបានគេបញ្ចុះដោយមានគ្រឿងតុបតែងលំអគួរអោយស្ញប់ស្ញែងជាទីបំផុត។

ឥឡូវសំណល់គ្រោងឆ្អឹងរបស់នាងគេបានរកឃើញនៅក្នុងទីក្រុង Datong នាប្រទេសចិន ដោយមានវត្ថុមានតម្លៃជាច្រើនដែលរួមមានខ្សែរកអង្កាំជាង 5000គ្រាប់ និងមានក្រវិលមាសផងដែរ បើស្របតាមអ្នកភូមិវិទ្យាបានរាយការណ៍។

2016-08-23_065854

តាមការវិភាគគឺអ្នកដែលស្លាប់នេះមានសក់រួញ ភ្នែករូងជ្រៅ និងច្រមុះក្តោងស្រួច ហើយមានពាក់គ្រឿងអលង្ការខ្សែរកអង្កាំត្បូង និងមានទ្រាប់ផ្កាឈូកនៅពីក្រោមស្មាទាំងពីរទៀតផង។

2016-08-23_065800

បើតាមរូបភាពនៃក្រវិលនោះគឺត្រូវបានគេច្នៃរពីមាសសុទ្ធ និងមានរចនាជាតំណក់ទឹកម៉ូត ដែលភ្ជាប់ទៅនឹងខ្សែរមាស និងត្បូងព៏ណកណ្តៀងស្វាយ សំយ៉ុងនៅចំហៀងមុខរបស់នារីឈ្មោះ Farong នេះតែម្តង។

ខ្សែរអំបោះដែលចងគ្រាប់អង្កាំដែលត្រូវបានពាក់ជាប់នឹងករបស់នាងបានដាច់ផុយពីគ្នា ប៉ុន្តែដោយសាររចនាបទនេះនៅមានសភាពទំរង់ដើមនៅឡើយ ដូចនេះហើយវាអាច យកមកផ្គុំឡើងវិញបាន។

នៅរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកជីករកឃើញខ្សែរកមាសជាច្រើនតែអ្នកភូមិវិទូបានវិភាគថា ខ្សែរ.ក ដែលរកឃើញនៅទីនេះមានតំលៃថ្លៃជាងគេមិនខាន។ ហើយគេក៏ឃើញមានពាក្យ ចារិកចារនៅមុខផ្នូរថា «Han Farong ប្រពន្ធរដ្ឋមន្រ្តី Cui Zhen» ដែលពាក្យចារិកនេះមាននៅលើថ្មខ្សាច់សដែលមានកំពស់ប្រវែងប្រហែល 38 សង់ទីម៉ែត។

ឥឡូវអ្នកស្រាវជ្រាវបានកំពុងធ្វើការស្ទាបស្ទង់នៅតំបន់នេះជាមុនសិន មុននឹងសម្រេចថានឹងសាងសង់សំណង់អាគារដ៏ធំមួយ នៅក្រោយពេលបានប្រទះឃើញផ្នូរមួយនេះ៕

2016-08-23_065837

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ជីវិតនិងសង្គម