ចង់ស្រកទម្ងន់រហ័សមែនទេ?? អនុវត្តន៍វិធីសាស្រ្តនេះ ទទួលទានពេលយប់ពេលព្រឹកឃើញលទ្ធផល

1,671

ការឡើងទំងន់ គឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាតែងតែភ័យខ្លាច ដែលអាចកើតឡើងទាំងបុរសទាំងស្រ្តី។ នៅក្នុងអត្ថបទនេះ យើងនឹងចែករំលែកលោកអ្នកជាមួយនឹងរបៀបធ្វើឱសថបែបធម្មជាតិ ដែលនឹងជួយអ្នកកម្ចាត់ជាតិខ្លាញ់នៅលើពោះបែបងាយៗ ហើយវានឹងធ្វើអោយលោកអ្នកទទួលបានលទ្ធផលដ៏អស្ចារ្យរយៈពេលត្រឹមតែ2 សប្តាហ៍៖

● របស់ដែលត្រូវការ៖ 

  •  ម្សៅឈើអែម ១ស្លាបព្រា
  • ក្រូចឆ្មាមួយចំហៀង
  •  ទឹកឃ្មុំសុទ្ធ 2ស្លាព្រា
  •  ទឹកក្ដៅ 250 មីលីលីត្រ ស្មើនឹងកន្លះដបទឹកសុទ្ធ (ទឹកសុទ្ធដបតូច)។

● របៀបរៀបចំ៖ ច្របាច់ក្រូចឆ្មាចូលក្នុងម្សៅឈើអែមហើយកូរលាយជាមួយទឹកឃ្មុំ បន្ទាប់ចាក់ទឹកក្តៅចូលហើយលាយអោយសព់។

●ការណែនាំនៃការប្រើប្រាស់៖ 

    • ទទួលទាន2ដងក្នុងមួយថ្ងៃ ( ទទួលទាននៅពេលពោះទទេមុនពេលញាុំអាហារពេលព្រឹកកន្លះម៉ោងចំនួនមួយកែវ និងទទួលទានមួយកែវទៀត នៅពេលយប់មុនពេលចូលគេង)។
    • កុំទទួលទានច្រើនជាង2ដងក្នុងមួយថ្ងៃ
    • ពេលដែលចាប់ផ្ដើមទទួលទានភេសជ្ជៈនេះ ត្រួវតែទទួលទានអោយជារឿងរាល់ថ្ងៃ រយៈពេល2សប្ដាហ៍នោះខ្លាញ់នៅលើក្បាលពោះរបស់លោកអ្នកនឹងចាប់ផ្ដើមស្រក់ ប៉ុន្តែលោកអ្នកត្រូវតែទទួលទានយ៉ាងហោចណាស់អោយបាន1ខែ នោះលោកអ្នកនឹងទទួលបានប្រសិទ្ធភាពមិនគួរអោយជឿរ។
    • ដើម្បីទទួលបានលទ្ធផលកាន់តែរហ័ស អ្នកគួរតែដើរហាត់ប្រាណយ៉ាងតិចណាស់អោយបាន30នាទីជារៀងរាល់ថ្ងៃ។

●សារៈប្រយោជន៍នៃគ្រឿងផ្សំ៖

=>ម្សៅឈើអែមគឺសម្បូរជាតិដែក, កាលស្យូូម, ម៉ាញ៉េស្យូមនិងជាតិសរសៃដែលមានប្រសិទ្ធភាពក្នុងការជួយ:

  • មានប្រសិទ្ធិភាពប្រឆាំងនឹងការឆ្អល់ពោះ
  • ព្យាបាលការហើមពោះ និងទល់លាមក
  • វាអាចជួយព្យាបាលការឆ្លងមេរោគនិងបាក់តេរី
  • វាជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
  • វាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល
  • កាន់បន្ថយការចំណង់ទទួលទានអាហារដែលមានរសជាតិផ្អែម
  • មានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

=>ក្រូចឆ្មា:

  • ជាថ្នាំដែលជួយអោយប្រព័ន្ធបង្ហួរនោះ ដំណើរការបានស្រួល
  • ជួយបំបាត់នូវជាតិពុល
  • ផ្តល់ប្រព័ន្ធភាពស៊ាំរបស់អ្នកជម្រុញមួយឮ
  • ជួយអោយស្បែកមានសុខភាពល្អ និងភ្លឺរលោង
  • ដោយសារតែលក្ខណៈសម្បត្តិក្នុងការបន្សាបជាតិពុល ដូចច្នេះហើយទើបវាជួយក្នុងការសម្រកទម្ងន់
  • សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម
  • វាផ្តល់នូវការថាមពលនិងធ្វើអោយអារម្មណ៍ប្រសើរឡើង
  • ជួយរំលាយអាហារ៕
Loading...
Comments are closed.