លោកយាយម្នាក់ត្រូវកូនៗ បោះបង់ចោលនៅតាមចិញ្ចើមផ្លូវរង់ចាំតែថ្ងៃស្លាប់​ រហូតមានថ្ងៃមួយ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ពិតជាគួរអោយអាណិតលោកយាយម្នាក់នេះណាស់ ត្រូវកូនចៅហើយនិងសាច់ញាត្តិបោះបង់ចោលអោយដេកតាមចិញ្ចឹមផ្លូវរង់ចាំតែសេចក្តីស្លាប់ តែសំណាងល្អគាត់មានក្តីសង្ឈឹមឡើងវិញបន្ទាប់ពីជួបអ្នកដំណើរម្នាក់ដែលមានទឹកចិត្តសណ្តោស។

ស្ត្រីវ័យចំណាស់ខាងលើនេះគេមិនបានស្គាល់ឈ្មោះនោះទេ តែត្រូវបានគេប្រទះឃើញដេកនៅតាមដងផ្លូវមួយនាទីក្រុង Khargone នៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។

2016-09-20_073636
ស្ត្រីវ័យចំណាស់ដែលគេបានប្រទះឃើញ

ដោយយល់ឃើញពីទុក្ខលំបាករបស់លោកយាយស្ត្រីម្នាក់បានសម្រេចបង្ហោះរឿងរ៉ាវដ៏កម្សត់ទាំងនេះចូលទៅក្នុងបណ្តាញសង្គមដែលនាងបាននិយាយថា« ខ្ញុំទើបតែជួបរឿងដ៏រន្ធត់ចិត្តបំផុតនៅពេលដែលខ្ញុំបានធ្វើដំណើរទៅស្រុក Khargone ។ ខ្ញុំបានប្រទះឃើញស្ត្រីចំណាស់ម្នាក់ដេកនៅលើផ្លូវដ៏តូចមួយនៅក្បែរមន្ទីរពេទ្យរដ្ឋ។ នោះពេលនោះខ្ញុំស្ទាក់ស្ទើរនឹងជួយគាត់ព្រោះគិតថាគាត់អាចជាមនុស្សមានសតិមិនល្អ តែខ្ញុំមិនអាចទ្រាំបាននោះទេ ហើយក៏សួរគាត់ថាតើមានអ្វីកើតឡើង? ពេលនោះគាត់បានងក់ក្បាលហើយខ្ញុំក៏អោយនំគាត់ញ៉ាំតែម្តង។ ពេលល្ងាចខ្ញុំបានទៅជួបគាត់ម្តងទៀត ។ នៅពេលដែលខ្ញុំត្រឡប់ទៅធ្វើការពីរថ្ងៃក្រោយស្រាប់តែមានបុរសពីរនាក់បានមកទាក់ទងខ្ញុំថាចង់ជួយលោកយាយនោះដែរតែមិនដឹងធ្វើយ៉ាងម៉េច។ ពួកគេបាននិយាយថា លោកយាយចំណាស់នោះគឺត្រូវបានសាច់ញាតិ្តបោះបង់ចោល។ នៅក្នងខណៈនោះដែរ ពួកយើងបានពិភាក្សាគ្នាពីដំណោះស្រាយ»។

យ៉ាងណាមិញនៅថ្ងៃទី 6 ខែកញ្ញាកន្លងទៅនេះពួកគេបានទាក់ទងបុរសម្នាក់ដែលជាអ្នកធ្វើការសង្គមហើយគាត់បានសួររកប្រវត្តរូបហើយនិងរូបថតដើម្បីស្វែងរកជំនួយ។

តាមប្រភពព័ត៌មានបានអោយដឹងថា មិនបានប៉ុន្មានថ្ងៃផងលោកយាយចំណាស់ខាងលើនេះត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាព ហើយនៅក្រោយមកត្រូវបានគេនាំយកទៅផ្ទះសម្រាប់មនុស្សចាស់ជរា៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ជីវិតនិងសង្គម