ពេលមានបងប្អូនឈឺពេញផ្ទះពេទ្យមើលមិនជា ចូរពិនិត្យមើលខ្នើយដេកផងក្រែងឃើញឃាតករលាក់មុខ

អ្នកទាំងអស់គ្នាពិតជាធ្លាប់បានចាប់អារម្មណ៏មកលើគ្រែគេង ពួកខ្នើយ និង មុងភួយ របស់អ្នកហើយថាវាមានធូលីដីហុយ ហើយមានពពួកសត្វល្អិតនៅជាប់នៅក្រោមស្រទាប់ក្រណាត់នោះកំរិតណា។ មានលំអងធូលី និងសត្វល្អិតរាប់លាន ដែលកំពុងតែលាក់ខ្លួនក្នុងកន្លែងដែលអ្នកគេង ហើយវាក៏ព្យាបាទអ្នកគ្រប់យ៉ាង មិនថាទិចខាំ និងបង្កអោយសួតរបស់អ្នកមានបញ្ហាទៀតផង ហើយជាពិសេសគឺស្នាមកន្ទួលរមាស់ជាដើម ។ល។

អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ញើសដែលចេញពីរាងកាយរបស់យើងពេលដែលយើងដេកនោះ អាចបង្កជាបរិយាកាសដ៏ល្អសំរាប់ពពួកសត្វល្អិតនិងធូលីដី មានឥទ្ធិពលមេរោគ កាន់តែខ្លាំង។

ជាធម្មតាអ្នកគ្រប់គ្នាតែងតែបំបាត់បញ្ហានេះ ដោយបើកទ្វារបង្អួចអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយមានពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់ដើម្បីកំចាត់លម្អងធូលី និងសំលាប់សត្វល្អិតទាំងនោះ។

ថ្មីៗនេះ អ្នកជំនាញបានលើកគំនិតគាំទ្រ ការធ្វើបែបនេះដែរ ព្រោះថានៅពេលដែលអ្នកក្រោកពីគេង ហើយទុកពូកខ្នើយ មុងភួយ អោយនៅផ្តុបនៅមួយកន្លែងនោះ មេរោគនឹងកកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែផ្តល់ផលប៉ះពាល់កាន់តែខ្លាំង ណាមួយអ្នកប្រាកដជាពិបាកទ្រាំនឹងការស្កៀបរមាស់និងក្លិនមិនល្អនោះជាមិន ខាន។

ការបើកទ្វារបង្អួចអោយមានខ្យល់និងពន្លឺព្រះអាទិត្យចេញចូលអោយបានគ្រប់គ្រាន់គឺជាកាតព្វកិច្ចដែលត្រូវតែធ្វើ បន្ទាប់មកការបោកសំអាតសំភារៈគេងទាំងនេះក៏ជារឿងចាំបាច់ផងដែរ។

ត្រូវចាំថា នៅពេលដែលអ្នកបានបត់ភួយមុងខ្នើយផ្តុបគ្នា មិនមែនមានន័យថា សំភារៈទាំងនោះមិនមានមេរោគនោះទេ មានតែការបោកសំអាតនិងដាក់អោយត្រូវពន្លឺព្រះអាទិត្យនិងបរិយាកាសខាងក្រៅប៉ុណ្ណោះទើបអាចសំលាប់ពួកវាបាន។

ក្រោយពីបើកបន្ទប់អោយមានខ្យល់ចេញចូលហើយនោះ អ្នកនឹងអាចគេងលក់ស្កប់ស្កល់ មិនមានសត្វល្អិតខាំរំខាន រឺពិបាកដកដង្ហើមទៀតឡើយ៕

Loading...
Load More Related Articles
Comments are closed.