កម្ររកបានមែន! បុរសម្នាក់សុខចិត្តរស់នៅក្រោមស្ពានដើម្បីសន្សំលុយទិញចិញ្ចៀនអោយប្រពន្ធ

2,441

បុរសវ័យចំណាស់ម្នាក់បានធ្វើអោយអ្នកដែលបានដឹងពីរឿងគាត់រំជួលចិត្តយ៉ាងខ្លាំង ដោយគាត់សុខចិត្តរស់នៅក្រោមស្ពាន ដើម្បីសន្សំប្រាក់ ទុកទិញខ្សែរក ខ្សែរដៃ ហើយនិងចញ្ចៀនអោយភរិយារបស់គាត់ដែលចង់បានជាយូរមកហើយនោះ។

បុរសខាងលើត្រូវបានគេស្គាល់ថាគាត់មានត្រកូល Xiong ដោយគាត់បានសម្រេចចិត្តទៅរស់នៅទីកន្លែងខាងលើដើម្បីសន្សំលុយខ្លះពីការនៅរស់នៅផ្ទះដែលរដ្ឋាភិបាលរបស់ប្រទេសមួយនេះបានចែកអោយ។បើគាត់ទៅរស់នៅគឺគាត់ត្រូវចំណាយទៅលើសេវាកម្មផ្សេងៗ ដូចនេះហើយទើបគាត់សម្រេចចិត្តធ្វើបែបនេះ។

ពេលដែលគាត់រស់នៅក្រោមស្ពាននោះគឺគាត់អាចសន្សំប្រាក់បាន ៥យន់ក្នុងមួយថ្ងៃ ដែលគាត់អាចយកលុយដែលបានសន្សំនោះទៅទិញគ្រឿងអាល្ល័ងការ អោយប្រពន្ធរបស់គាត់នូវហាងក្បែរនោះ ដូចជាមនុស្សធម្មតាដែរ។

គាត់មានរបរជាអ្នកប្រមូលនិងទិញឥតចាយ ដែលវាជាមុខរបបរមួយដែលទទួលបានប្រាក់ចំណូលគួរសមដែរ។ ហើយគាត់បានមានប្រសាសន៏ថា ប្រពន្ធរបស់គាត់ពេលនេះមានអាយុ ៦០ឆ្នាំហើយ គាត់បានព្យាយាមប្រមូលដែកអេតចាយដើម្បីលក់ដូរយកកម្រៃខ្លះ ហើយគាត់ចង់ទិញចិញ្ចៀនអោយប្រពន្ធរបស់គាត់ ដើម្បីធ្វើអោយប្រពន្ធរបស់គាត់សប្បាយចិត្ត។

ទោះបីជាគាត់មិនមានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភក៏ប៉ុន្តែបេះដូងរបស់គាត់បានបញ្ជាក់ថាគាត់មានភាពជាកូនប្រុសនិងមានភាពទទួលខុសត្រូវខ្ពស់ ហើយជាបុរសដែលល្អស្ម័គ្រចិត្តរស់នៅជាមួយគ្នារហូតដល់ចាស់។

តើអ្នកយល់យ៉ាងណាដែរចំពោះបុរសខាងលើ? សូម Comment ខាងក្រោម

ប្រភព៖ shanghaiist

Loading...
Comments are closed.