គ្រោះថ្នាក់ 5 យ៉ាងដែលស្ត្រីមានផ្ទៃពោះត្រូវតែដឹង នៅពេលដែលវះកាត់យកកូនចេញ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នៅពេលដែលមានផ្ទៃពោះទៅហើយនោះ ការសម្រាលកូនគឺមានជម្រើសពីរដែលទីមួយនោះគឺការសម្រាលកូនដោយធម្មជាតិ ហើយមួយទៀតដោយការវះកាត់។

ស្ត្រីភាគច្រើនសម្រាលកូនតាមបែបធម្មជាតិ តែមានអ្នកម្តាយមួយចំនួនតូចណាស់ដែលសម្រាលតាមការវះកាត់ ដោយហេតុថា ពួកគាត់មិនមានលទ្ធភាពសម្រាលតាមបែបសាមញ្ញាបានឡើយ ដោយខ្សោយកម្លាំង, កូនធំពេក , ហើយនឹងមួយទៀតគឺខ្លាចខូចទ្វារមាសតែម្តង។

2016-12-03_064949

ទោះបីជាក្នុងលក្ខខណ្ណណាក៏ដោយ អ្នកត្រូវដឹងទាំងអស់គ្នាថាមានរឿងកើតឡើងបីយ៉ាងចំពោះការវះកាត់យកកូនចេញ ដោយរៀបរាប់សង្ខេបៗ។

  • អាចបណ្តាលអោយស្លាប់

ថ្វីត្បិតតែនៅសម័យនេះ គេចាត់ទុកថាការវះកាត់យកកូនចេញវាជារឿងធម្មតាក៏ដោយ តែមានពេលខ្លះទទួលបរាជ័យ ហើយនិងអាចធ្វើអោយម្តាយស្លាប់បាន។

  • មានការឈឺចាប់

ធ្វើអោយមានការឈឺចាប់យូរជាងការសម្រាលកូន។ នៅពេលដែលសម្រាលកូននោះវានឹងធ្វើអោយស្ត្រីមានការឈឺចាប់ខ្លាំងណាស់ តែឈឺចាប់តែពេលរុញកូនចេញមកក្រៅតែប៉ុននោះ តែការវះកាត់វានឹងឈឺចាប់ក្នុងរយៈពេលយូរ ហើយក៏ត្រូវចំណាយវេលាច្រើនដើម្បីអោយរបួសជាសះស្បើយផងដែរ។

  • ការឆ្លងមេរោគ

ស្ត្រី ម្នាក់ក្នុងចំណោម 12 នាក់ដែលបានទទួលយកការវះកាត់សម្រាលកូនបានឆ្លងរោគ ដែលវាមានបីកន្លែងដែលសំខាន់។ វាអាចឆ្លងទៅលើមុខរបួស ដោយវានឹងធ្វើអោយមានស្នាមក្រហម ឬក៏ហូរទឹកនៅកន្លែងវះកាត់ ដែលវាច្រើនកើតឡើងចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែមនិងមានមាឌធាត់។ ការឆ្លងរោគនៅក្នុងស្រទាប់ស្បូន ដែលគេហៅថា «Endometritis»រោគសញ្ញារួមមានការហូរឈាមរដូវធ្ងន់ធ្ងរ ហើយមិនទៀងទាត់, មានក្លិនមិនល្អជាដើម។ ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមដែលវាជាលទ្ធផលនៃការប្រើបំពង់មួយ (មានបំពង់ស្តើងដែលបានបញ្ចូលដើម្បីបញ្ចេញទឹកនោមនៅពេលវះកាត់) ។ រោគសញ្ញារួមមានការឈឺចាប់នៅខាងក្រោមពោះឬក្រលៀន, ក្តៅខ្លួនហើយនិងញា័រញាក់និងភាំងស្មារតីជាដើម។

  • ផលប៉ះពាល់នៃការចាក់ថ្នាំស្ពឹក

ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅចន្លោះពី 100 ទៅ 500 នាក់បានមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ហើយនិងខូចសរសៃប្រសាទផងដែរ។ ផលប៉ះពាល់ទៅដល់សរសៃប្រសាទនេះ វាអាចកើតឡើងត្រឹមតែ ឭពីរទៅបីសប្តាហហ៏ទេ ហើយអ្នកដែល ខូចសរសៃប្រសាទអចិន្រ្តៃយ៍គឺកម្រណាស់។

  • គ្មានឳកាសវះកាត់យកកូនចេញម្តងទៀតបាន

នេះបានន័យថាគ្រូពេទ្យត្រូវវះកាត់កន្លែងផ្សេងៗគ្នានៃការវះកាត់យកូនចេញម្តងៗ ដើម្បីកុំអោយជាន់ស្នាមកាំបិត ដូចនេះចូរអ្នកស្រម៉ៃមើលទៅថា តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអស់កន្លែងសម្រាប់វះកាត់នៅ? ចូរអ្នកចងចាំថាការវះកាត់សម្រាលកូនគឺជាជម្រើសចុងក្រោយ ៕

Loading...