សាហាវណាស់! ចូលឆ្នាំថ្មីភ្លាម មនុស្ស 3 នាក់ត្រូវគេអារ.កសម្លាប់ នៅផ្ទះសំណាក់នៅខេត្តសៀមរាប

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មានហេតុការណ៏ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅផ្ទះជួលមួយកន្លែងដែលស្ថិតនៅភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដោយមនុស្សបីនាក់ត្រូវបានជនមិនស្គាល់មុខអារ.កសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត តែសំណាងល្អ ស្រ្តីម្នាក់ក្នុងចំណោមនោះត្រូវបានគេរាយការណ៏មកថានៅមានជីវិតនៅឡើយទេ។

ករណីនេះបានកើតឡើងនៅវេលាព្រឹកថ្ងសទី 1 ខែមករា ឆ្នាំ 2017 នេះតែម្តង ដែលជនរងគ្រោះមានឈ្មោះដូចខាងក្រោមនេះ៖

  1. ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស មានអាយុ​ 25 ​ឆ្នាំ​មាន​ស្រុកកំណើត​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​​​ បានស្លាប់។
  2. ឈ្មោះ ឃុន សុ​យឹ​ន ភេទ​ប្រុស អាយុ 27 ឆ្នាំ ​ស្រុកកំណើត ភូមិ ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត​​ បានស្លាប់។
  3. ឈ្មោះ ឡេង ស្រី​ពៅ​ភេទ​ស្រី អាយុ​ 28 ​ឆ្នាំ​ស្រុកកំណើត​ភូមិ​ការេ​ន​ជោ ឃុំ អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាប្រញ៉ាប់ដើម្បីសង្គ្រោះបន្ទាន់។

ចំពោះករណីខាងលើគេមិនទាន់ដឹងនៅឡើយទេ ថាវាបណ្តាលមកពីហេតុអ្វីអោយពិតប្រាកដនោះឡើយ ហើយខណៈពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ នឹងកំណត់មុខសញ្ញា៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ