ឳព្រះអើយឆ្នាំ 2017 ! នៅខេត្តត្បូងឃ្មុំថ្ងៃមិញនេះឯង បំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់ពីរនាក់

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នេះជាហេតុការណ៏ដ៏រន្ធត់បំផុតដែលបុរសពីរនាក់ត្រូវស្លាប់ដោយសារគ្រាប់បែកមួយគ្រាប់ ក្រោយពេលភាគីម្ខាងជាអ្នកបំផ្ទុះ។

ហេតុការណ៏នេះបានកើតឡើងកាលពីរសៀលថ្ងៃទី 1 ខែមករា ឆ្នាំ 2017 នេះតែម្តងនៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ដែលជាជនបង្ករហេតុមានឈ្មោះ សំ សារ៉ាត  អាយុ  55 ឆ្នាំ មិនដឹងថាស្រវឹងមកពីណានោះទេ ស្រាប់តែជិះម៉ូតូមួយគ្រឿងមកដល់ផ្ទះកើតហេតុ  ហើយក៏បានសួរបុរសវ័យ 43 ឆ្នាំម្នាក់ឈ្មោះ ខុញខា ពីរឿងទូរស័ព្ទដៃ ហើយនៅពេលនោះ បុរសឈ្មោះ ខុញខា ឆ្លើយថាខ្លូនមិនមិនបានឃើញវាទេ ហើយនៅពេលនោះដែរ ជនបង្ករហេតុបានជិះម៉ូតូត្រឡប់ទៅវិញ។

អ្វីដែលមិននឹកស្មានដល់ មួយសន្ទុះក្រោយមកស្រាប់តែជនបង្ករហេតុបានមកវិញម្តងទៀត ហើយក៏បានយកគ្រាប់បែកមួយមកដាក់លើទ្រូងឈ្មោះ ខុញ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នាទៅ » នៅពេលនោះដែរ ឈ្មោះសំ សារ៉ាត បានបំផ្ទុះគ្រាប់បែកនោះតែម្តង បណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់ ហើយក្រោយមកត្រូវបានគេរាយការណ៏ថាបានស្លាប់។

យ៉ាងណាមិញចំពោះមូលហេតុពិតប្រាកដគេមិនទាន់បានដឹងនៅឡើយទេ ហើយពេលនេះសមត្ថកិច្ចកំពុងតែស៊ើបអង្កេតជាបន្ត ខណៈដែលសាកសពកំពុងត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...