វាយប្លន់ឆៅៗ ទាំងកណ្តាលអាធ្រាតបណ្តាលអោយបុរសម្នាក់របួស ត្រូវបញ្ជូនទៅពេទ្យ

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេរាយការណ៏ថាមានរបួសក្បាលចេញឈាម ខណៈដែលត្រូវក្រុមចោរវាយធ្វើបាប និងគំរាមប្លន់នៅមុខផ្ទះជនរងគ្រោះតែម្តង នៅបណ្តោយផ្លូវ163 កែង426 ស្ថិតក្នុងសង្កាត់ទួលទំពូង2 ខណ្ឌចំការមនភ្នំពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅក្នុងយប់កើតហេតុនៅវេលាម៉ោងប្រហែលនឹង 12 អាធ្រាតឈានចូលដល់ថ្ងៃទី 2 ខែមករា ឆ្នាំ 2017 នេះ មានចោរមួយក្រុមដែលប្រដាប់ដោយអាវុធខ្លីចំនួនពីរដើម បានចុះយុទ្ធធនាប្លន់និងភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះនៅខាងមុនផ្ទះតែម្តង ខណៈពេលដែលជនរងគ្រោះហើយនិងបងប្អូនបានចុះពីលើរថយន្តក្រោយពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ។ តែសំណាងល្អដែរ ដែលជនល្មើសត្រឹមតែវាយមួយកាំភ្លើងហើយយកលុយកាក់នឹងរបស់របរផ្សេងទៀតរបស់ជនរងគ្រោះទៅតែប៉ុននោះ ដែលសរុបជាទឹកប្រាក់ប្រមាណជា 5000 ដុល្លាសហរដ្ឋអាមេរិក៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ