សោកនាដកម្ម! មនុស្ស 25 ស្លាប់គ្មានសល់ ដោយសាររថយន្តពីរគ្រឿងបុកគ្នានៅប្រទេសថៃ

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

មានសោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង 2 រសៀលនាថ្ងៃទី2 មករា 2017 នៅខេត្ត ឈុនប៊ុរី ប្រទេសថៃដែលបង្កឡើងដោយរថយន្ត២គ្រឿងគឺរថយន្តប្រភេទទួរីស និងរថយន្តភីកអាប់ ដែលតាមព័ត៌មានផ្ដល់ឲ្យគេសន្និដ្ឋានថា មកពីអ្នកបើកបររថយន្តទួរីសនោះ ងងុយដេកខណៈបើកឆ្លងផ្លូវក៏ទៅបុករថយន្តភីកអាប់បណ្ដាលឲ្យស្លាប់បាត់ជីវិតអ្នកដំណើរក្នុងនោះ ចំនួន 23 នាក់ (របាយការណ៏ចុងក្រោយបានអោយដឹងថា 25 នាក់បានស្លាប់)។

ក្រុមជួយសង្គ្រោះនិងសមត្ថកិច្ចប៉ូលិសក៏បានទៅដល់ទីកើតហេតុភ្លាមៗដែរដោយសង្កេត ឃើញជាក់ស្ដែងគឺ រថយន្តទួរីសនោះបានបុករថយន្តភីកអាប់ឡើងក្រពឹតមុខនិងបង្កឲ្យឆាបឆេះជា អណ្ដាតភ្លើងឡើងយ៉ាងសន្ធោសន្ធៅ។ ជាជំហានដំបូង សមត្ថកិច្ចបានប្រញាប់ប្រញាល់ពន្លត់ភ្លើង កំពុងឆាបឆេះនិងបញ្ជូនអ្នករងគ្រោះ 2នាក់ដែលធ្វើដំណើរតាមរថយន្តភីកអាប់បញ្ជូនទៅសង្គ្រោះ បន្ទាន់។ បន្ទាប់មក រកឃើញអ្នកដំណើរនិងអ្នកបើកបររថយន្តទួរីសត្រូវភ្លើងឆេះស្លាប់ចំនួន ១៣ នាក់។ រីឯខាងរថយន្តភីកអាប់វិញមានអ្នកស្លាប់ចំនួន 10 នាក់សរុបទាំងអស់ 23 នាក់។

សាក្សីដែលបានឃើញហេតុការណ៍នេះនិយាយថា ឃើញរថយន្តទួរីសបើកក្នុងទិសដៅចូល ទីក្រុងបាងកក រេចង្កូតឆ្លងគំនូសចែកផ្លូវហើយជ្រុលទៅបុករថយន្តភីកអាប់ដែលផ្ទុកមនុស្សពេញ។ ពេលនោះក៏បង្កឲ្យឆាបឆេះតែម្ដង។

តាមការស៊ើបអង្កេតរកឃើញថា រថយន្តទួរីសដឹកអ្នកដំណើរពីខេត្ត ចន្ទប៊ុរី ទៅទីក្រុងបាងកក ៕

Loading...