ស្តាប់គ្រួសាររៀបរាប់ពីមូលហេតុដែលបណ្តាលអោយជនល្មើសក្លាយជាមនុស្សវិកលចរិក ដោយសារតែ…

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ខ្មាន់កាំភ្លើងនៅពីក្រោយការបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់នៅអាកាសយាន្តដ្ឋាន « Ft. Lauderdale-Hollywood Airport » នៅរដ្ឋដារដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រួសារទម្លាយពីអាថ៌កំបាំងដែលធ្វើអោយជនល្មើសក្លាយជាមនុស្សសាហាវឃោឃៅ។

បុរសវ័យ 26 ឆ្នាំដែលគេស្គាល់ឈ្មោះ Esteban Santiago នេះដែរបានធ្វើអោយមនុស្ស 5 នាក់បានស្លាប់ ហើយនិង 8 នាក់ផ្សេងទៀតបានរងរបួស ក្នុងខណៈពេលដែលបានបាញ់រះនៅព្រលានយន្តហោះកាលពីថ្ងៃសុក្រ។

ជនល្មើស

សាច់ញាត្តិបាននិយាយថា Santiago ដែលជាជនល្មើសគឺមានជម្ងឺវិកលចរិក ទើបធ្វើអោយមានការបាញ់ប្រហារនេះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅជាយក្រុង​ Anchorage រដ្ឋអាឡាស្កា សហរដ្ឋអាមេរិកដើម្បីព្យាបាល។

តាមប្រភពព័តមានមួយទៀតបានអោយដឹងថា បុរសខាងលើនេះក៏ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទអំពើរហិង្សារក្នុងគ្រួសារផងដែរ កាលពីខែមករា ឆ្នាំ 2016 ឆ្នាំមុន។

រឿងហេតុដែលបានកាលពីមុនបានកើតឡើងនៅឯផ្ទះល្វែងរបស់មិត្តស្រីនៅឯតំបន់ Anchorage នៃរដ្ឋអាឡាស្កាដដែលនេះ ដោយមិត្តស្រីបានព្យាយាមចាក់សោរនៅក្នុងបន្ទប់ទឹកហើយ តែជនល្មើសបានទម្លុះវាយកំទេចហើយចូលទៅវាយនិងច្របាច់.កតែម្តង។

Santiago ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់តែត្រូវបានគេដោះលែងទៅវិញដោយមានលក្ខខណ្ណ  ប៉ុន្តែត្រូវបានគេណែនាំអោយស្នាក់នៅអោយឆ្ងាយពីជនរងគ្រោះ ហើយករណីនេះត្រូវបានដោះស្រាយរួចហើយកាលពីខែមីនា។

លោក Bryan Santiago ដែលជាបងប្រុសរបស់ជនល្មើសបាននិយាយថា ក្រុមគ្រួសាររបស់គាត់បានទទួលទូរស័ព្ទជាច្រើនលើកនៅប៉ុន្មានខែចុងក្រោយនេះ ពីប្រពន្ធរបស់ប្អូនថ្លៃទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់ប្អូនប្រុសរបស់គាត់។

កាលពីអំឡុងឆ្នាំ 2010 ជនល្មើសត្រូវបានគេបញ្ជូនទៅប្រទេសអ៊ីរ៉ាក់ ហើយបានចំណាយពេលនៅទីនោះអស់រយៈពេលមួយឆ្នាំ។

បន្ទាប់មកបានស្នាក់នៅជាមួយនឹងប្រពន្ធនៅក្នុងតំបន់ Anchorage នៃរដ្ឋអាឡាស្កាដដែល អស់រយៈពេលពីរឆ្នាំ រហូតដល់បានកូនម្នាក់កាលពីខែសីហាឆ្នាំមុន។

ម្តាយមីងរបស់ជនល្មើសបានប្រាប់ថា ជនល្មើសហាក់ដូចជាមានអារម្មណ៏មិនល្អឡើយពេលត្រឡប់មកពីប្រយុទ្ធនៅប្រទេសអ៊ីរ៉ាក់នៅក្រោយពេលប្រពន្ធសម្រាលកូនរួចមក ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីខែមុនដោយសម្រាកព្យាបាលអស់ 2 សប្តាហ៏។

ទោះជាយ៉ាងណាចំពោះមូលហេតុនៃការកើតរោគចិត្តនេះត្រូវបានបងប្រុសរបស់ជនល្មើសបាននិយាយថា អាចបណ្តាលមកពីជនល្មើសតក់ស្លុតនឹងការបាញ់ប្រហារពេក៕

Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ