បែកការណ៍សម្ងាត់ ពូទីន បានជាប់ពាក់ព័ន្ធនឹងការជ្រៀតជ្រែករឿងបោះឆ្នោតប្រធានាធិបតីអាមេរិក

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមានការបំផ្លាញនូវការជឿទុកចិត្តទៅលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក និង ជួយជ្រោមជ្រែងដល់លោក ដូណាល់ ត្រាំ។

យោងតាមប្រភពព័ត៌មានពីបរទេសឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបញ្ជាក់នៅ ក្នុងរបាយការណ៍ប៉ាន់ប្រមាណមួយកាលពីថ្ងៃសុក្រកន្លងទៅនេះថា លោក វ្ល៉ាឌីមៀរ ពូទីន ជាអ្នកបញ្ជាឲ្យ មានការព្យាយាមជួយជ្រោមជ្រែងដល់លោក ដូណាល់ ត្រាំ ជាបេក្ខជនមកពីបក្សសាធារណរដ្ឋឲ្យឈ្នះ ក្នុងការបោះឆ្នោតលើគូប្រជែងគឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីបក្សប្រជាធិបតេយ្យ។

លោក ពូទីន ហើយនិងលោកដូណាល់ត្រាំ

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ឲ្យដឹងថា គោលដៅដ៏សំខាន់ របស់រុស្ស៊ីនោះគឺ ដើម្បីបំផ្លាញនូវការជឿទុកចិត្តក្នុងសង្គមអាមេរិកចំពោះការបោះឆ្នោតប្រកបដោយ ប្រជាធិបតេយ្យ បំផ្លាញកេរ្ដិ៍ឈ្មោះរបស់លោកស្រី គ្លីនតុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិកឲ្យមានឱកាសកាន់តែតិចក្នុងការយកឈ្នះលោក ដូណាល់ ត្រាំ ឬឲ្យខូចឈ្មោះក្នុងការឈរជាបេក្ខ ភាពប្រធានាធិបតីរបស់លោកស្រី។
ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា “យើងប៉ាន់ប្រមាណថា វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាធ្វើឲ្យបែកនូវ ឥទ្ធិពលដ៏មានអំណាចក្នុងការឃោសនារកសំឡេងឆ្នោតក្នុងឆ្នាំ២០១៦ដោយមានគោលដៅឆ្ពោះទៅលើការ បោះឆ្នោតប្រធានាធិបតីអាមេរិក។ យើងបានសន្និដ្ឋានទៀតថា លោក ពូទីន និង រដ្ឋាភិបាលរុស្ស៊ីពេញចិត្ត ចំពោះលោក ត្រាំ យ៉ាងច្បាស់ក្រឡែត។ យើងមានភាពជឿជាក់ក្នុងការវាយតម្លៃនេះ”។

ព័ត៌មានក៏បានបញ្ជាក់ផងដែរថា អង្គភាពស៊ើបការសម្ងាត់របស់រុស្ស៊ី(GRU)ប្រើការទាក់ទងតាមរយៈ Wikileaks, DC League Com និង Lucifer 2.0 ក្នុងការលាតត្រដាងអ៊ីម៉េលដែលពួកគេបានមកពីការលបលួច ចូល (Hack) ទៅក្នុងរបស់គណកម្មការជាតិនៃគណបក្សប្រជាធិបតេយ្យ និង មន្ត្រីជាន់ខ្ពស់នៃគណបក្ស ប្រជាធិបតេយ្យ។

នេះគឺជាហេតុផលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីជាបន្តបន្ទាប់ថា ចូល ជ្រៀតជ្រែកក្នុងការបោះឆ្នោតដោយវាយប្រហារតាមរយៈ cyber ធ្វើឲ្យលោក ដូណាល់ ត្រាំ ដែលមានទំនោរ ទៅរករុស្ស៊ីដែលជាមិត្តរបស់គាត់បានទទួលជ័យជម្នះក្នុងការបោះឆ្នោត។ ឯកសារចុងក្រោយបំផុតរបស់ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ចាត់ទុកថាជាការលាតត្រដាងជាសាធារណៈយ៉ាងច្បាស់ក្រឡែតដែលចោទថា រុស្ស៊ីបានចូលជ្រៀតជ្រែកក្នុងប្រព័ន្ធនយោបាយរបស់អាមេរិកដែលពុំធ្លាប់កើតមានពីមុនមក។

ទោះបីយ៉ាងណាក៏ដោយ ភាគីរុស្ស៊ីបានបដិសេធនូវរាល់ការចោទប្រកាន់របស់អាមេរិកហើយដែរ។ ប៉ុន្តែខាងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីពុំទាន់បានបញ្ចេញនូវប្រតិកម្មអ្វីឲ្យខ្លាំងក្លានៅឡើយទេ៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ព័ត៌មានអន្តរជាតិ