លឺសម្លេងស្រែកចេញពីក្នុងផ្ទះ ពេលប៉ូលិសចូលទៅដល់ នណាហើយថាមិនរន្ធត់បើស្តែងៗអញ្ចឹងនោះ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

សមត្ថកិច្ចក្នុងប្រទេស កាមេរូន បានទទួលការរាយការណ៍ពីពលរដ្ឋឲ្យដឹងថា បានឮសូរ សំឡេងស្រែកប្លែកៗក្នុងផ្ទះមួយខ្នងដោយពុំដឹងមូលហេតុ។ ពេលនោះ សមត្ថកិច្ចបានចាត់កម្លាំង ឲ្យទៅត្រួតពិនិត្យភ្លាមៗនៅទីនោះ។ ប៉ុន្តែម្ចាស់ផ្ទះមិនព្រមបើកទ្វារឲ្យចូលទៅទេ ទើបសមត្ថកិច្ច សម្រុកចូលទៅក៏ស្រាប់តែភ្ញាក់ព្រើតស្ទើរដាច់ផ្ងារព្រោះឃើញសុទ្ធតែលលាដ៍ក្បាលយ៉ាងច្រើន ព្រមទាំងចាប់ជនសង្ស័យបាន ២ នាក់ដែលរស់នៅក្នុងផ្ទះនេះ។ ក្រោយពីត្រួតពិនិត្យរួច ក្រៅពី លលាដ៍ក្បាលខ្មៅៗទាំងនេះ នៅមានអវយវៈផ្សេងៗជាច្រើនទៀតដែលកម្លាំងសមត្ថកិច្ចអាច សន្និដ្ឋានបានថា ជាស្វាឪ។

ជនល្មើស

នៅពេលសួរនាំ ជនសង្ស័យទាំង ២ នាក់បានសារភាពថា ពួកគេជាអ្នកប្រមាញ់ស្វាឪទាំង នេះដើម្បីសម្លាប់យកលលាដ៍ក្បាលនិងអវយវៈផ្សេងៗទុកលក់ឲ្យអ្នកដែលប្រមូលទិញសន្សំទុក។

ក្រោពីសួរនាំរួច សមត្ថកិច្ចធ្វើការត្រួតពិនិត្យបន្តនិងរឹបអូសបានវត្ថុតាងទាំងអស់មានដូចជា លលាដ៍ក្បាលស្វាឪចំនួន ៨ និងអវយវៈសរុបទាំងអស់ចំនួន ៣៤ ដុំ។ ក្រៅពីនេះក៏មានកូនស្វាឪ ដែលនៅរស់ ១ ក្បាលផងដែរ។ ក្រោយពេលពន្លែង កូនស្វានោះក៏ប្រញាប់រត់ចេញហើយស្រវាចាប់ យកលលាដ៍ក្បាលមួយមកឱបយ៉ាងណែនក្នុងដៃមិនព្រមពន្លែងឡើយ ធ្វើឲ្យសមត្ថកិច្ចម្នាក់រលីង រលោងទឹកភ្នែករកកល់យំព្រោះតែសង្វេគពេក។

យោងតាមច្បាប់គ្រប់គ្រងសត្វនៅក្នុងប្រទេស កាមេរូន បុរសទាំង ២ រូបនេះអាចប្រឈមនឹង ជាប់ពន្ធនាគារ ៣ ឆ្នាំ។ ទោះបីមានច្បាប់រឹតបន្តឹងដូចនេះក្ដី ក៏ពុំបានធ្វើឲ្យជនល្មើសខ្លាចរអា ឬ រាង ចាលសូម្បីបន្តិចណាសោះឡើយ មានតែផ្គើនរឹតតែខ្លាំងជាងមុនទៅទៀត៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ព័ត៌មានអន្តរជាតិ