ចម្លែកមែនហើយ! នារីនៅខេត្តស្ទឹងត្រែងម្នាក់លង់ទឹក 6 ម៉ោងនៅមានជីវិត ពេលដឹងខ្លួនបានប្រាប់ថា…

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

នារីអ្នករស់នៅខេត្តស្ទឹងត្រែងម្នាក់បានធ្វើអោយគ្រប់គ្នាចាប់អារម្មណ៏យ៉ាងខ្លាំងជាពិសេសចំពោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដោយនាងត្រូវបានគេរាយការណ៏ថាបានលង់ទឹកអស់ជាច្រើនម៉ោង ហើយអាចនៅរស់រានមានជីវិតបាន។

តាមប្រភពព័តមានបានអោយដឹងថាកាលពីវេលាថ្ងៃត្រង់ទី​9 ខែមករា ឆ្នាំ 2017 ម្សិលមិញនេះ នារីរងគ្រោះដែលគេស្គាល់ថាជាអ្នករស់នៅភូមិ​កំ​ភុ​ន​ ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន មានឈ្មោះ ថែ​ង​ជី​ឡា មានអាយុ 18 ឆ្នាំនេះដែរបានចុះក្នុងទឹកទន្លេរ ហើយក៏បានលង់ទឹកបាត់តែម្តង។ភ្លាមៗនោះដែរ ក្រុមគ្រួសារសាច់ញាត្តិនិងអ្នកភូមិផងបានចុះជួយរាវរកអស់ជាច្រើនម៉ោងតែពុំមានបានប្រទះឃើញអ្វីសូម្បីតែបន្តិច។

អ្នកភូមិស្វែងរកហើយនៅតែមិនឃើញ

អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ ស្រាប់តែដល់វេលារសៀលម៉ោង 4:30 នាទីល្ងាចថ្ងៃដដែលស្រាប់តែគេបានឃើញជនរងគ្រោះអណ្តែតផុសមកក្នុងស្ថានភាពបាត់បង់ស្មារតី។

ក្រុម​ក្រុមគ្រួសារបញ្ជូនមកកាន់​មណ្ឌល​សុខភាព​កំ​ភុ​ន​ដើម្បីជួយសង្គ្រោះ ស្រាប់តែប៉ុន្មានប៉ុន្មាននាទីផងនារីរងគ្រោះភ្ញាក់ដឹងខ្លួន ហើយក៏បានរៀបរាប់ថា មានសត្វពស់ពីរក្បាលបាននាំនាងទៅលេងអស់ប្រហែលប្រាំទៅប្រាំមួយម៉ោង ហើយក៏បានអោយនាងត្រឡប់មកវិញ។

នារីរងគ្រោះ

នេះគឺជាករណីកម្របំផុត ហើយក៏ជាសំណាងមួយដែរ ដែលក្មេងស្រីរងគ្រោះនៅមានជីវិតរស់ ដែលបានធ្វើអោយក្រុមគ្រួសារត្រេកអរយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាន៕

Loading...