រវល់ឈ្លក់វង្វេងនឹងកាមតណ្ហារហូតដល់ភ្លេចអ្វីៗទាំងអស់ ទុកកូនចោលក្នុងផ្ទះដាច់បាយស្លាប់ ដោយមិនដឹងខ្លួន

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ក្មេងពីរនាក់បងប្អូន ត្រូវបានម្ដាយទុកចោលនៅក្នុងបន្ទប់ជួលមួយកន្លែងតែពីរនាក់បងប្អូនយ៉ាង ត្រមង់ត្រមោចអស់រយៈពេល ៩ ថ្ងៃដោយនាងចេញទៅនៅជាមួយប្រុសស្នេហ៍ បណ្ដាលឲ្យកូនប្រុសម្នាក់ ឈ្មោះ ដានីអ៊ីល (Daniil) អាយុ១ឆ្នាំ១១ខែស្លាប់យ៉ាងអាណោចអាធ័មដោយសារដាច់បាយដាច់ទឹក នៅទីក្រុង គៀវ នៃប្រទេស អ៊ុយក្រែន។

នៅក្រោយពេលដែលម្ដាយឈ្មោះ វ្ល៉ាឌីស្លាវ៉ា ប៉ូដឆាបកូ (Vladislava Podchapko) អាយុ ២០ ឆ្នាំ ទៅចោលបាន ៦ ថ្ងៃ នាំឲ្យកូនស្រីច្បងឈ្មោះ អានណា (Anna) ដែលមានអាយុទើបតែ ២ ឆ្នាំពុំទាន់ដឹងក្ដី នៅឡើយ អង្គុយឱបសពប្អូនប្រុសអស់រយៈពេល ៣ ថ្ងៃទម្រាំម្ដាយវិលមកវិញដោយមិនបានដឹងថា ប្អូនស្លាប់ឡើយ ឯខ្លួនឯងវិញស្ទើរតែមិនរស់ផង។

រូបថតក្មេងរងគ្រោះទាំងពីរមុនពេលកើតហេតុ

នៅខណៈដែលក្មេងស្រី អានណា ស្ថិតក្នុងសភាពអត់អាហារ និង អស់កម្លាំងជាខ្លាំងស្ទើរតែស្លាប់ ក្នុងពេលនោះទៅហើយ តែនៅមានខ្យល់ដង្ហើមនៅឡើយ ត្រូវបានប៉ូលិសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ដោយគ្រូពេទ្យបានផ្ដល់អាហាររាវឆ្លងកាត់តាមសរសៃឈាមខ្មៅ រហូតមកដល់ពេលនេះ នាងបានរួចរស់ជីវិតវិញហើយ។

ស្ត្រីជាម្តាយ

តាមព័ត៌មានឲ្យដឹងថា ក្មេងនេះមានអាការភិតភ័យ និង រកច្រកចេញពីបន្ទប់ ចាក់សោជិតនោះ ព្រោះមានបន្សល់នូវស្នាមតោងទាញ និង ហែកទ្វារមុខ។ ក្រៅពីនេះ អ្នកជិតខាងក៏បាន ប្រាប់ឲ្យដឹងដែរថា បានឮសំឡេងក្មេងស្រែកយំនៅពេលព្រឹក និង ពេលល្ងាច ដែលពួកគាត់មិនបានដឹងថា មានកើតហេតុការណ៍ដ៏គួរឲ្យសង្វេគដូចនេះសោះ ទើបពុំបានប្ដឹងទៅប៉ូលិស

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ជីវិតនិងសង្គម