រកឃើញស្តេចជ្រូកនៅប្រទេសចិន មានទម្ងន់រហូតដល់ជាង 700 គីឡូក្រាមអាចអោយមនុស្សជិះលើខ្នងបាន

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

សត្វជ្រូកញីមួយក្បាលបានក្លាយល្បីសុះសាយនៅលើបណ្តាញអ៊ីនធើណេតដោយសារវាមានមាឌធំខ្លាំង ដោយអាចអោយមនុស្សអង្គុយជិះពីលើបានដោយស្រួល។

វាមានប្រវែងបណ្តោយខ្លួន 2 ម៉ែត្រហើយនិងទទឹង 1 ម៉ែត្រនិងទម្ងន់ 749 គីឡួក្រាមដែលវាមានអាយុ 3 ឆ្នាំមកហើយ។

ដោយសារតែវាមានទម្ងន់ធ្ងន់ខ្លួនធំយ៉ាងសម្បើបដូចនេះម្ចាស់របស់វាបានសរសេរពាក្យសម្គាល់នៅលើដងខ្លួន ដើម្បីការពារពីការកាប់សម្លាប់ពីអ្នកនៅក្បែរខាង ដើម្បីចង់ដឹងថា តើវាអាចលូតលាស់ធំបានប៉ុនណាទៀតទៅ។

ការប្រកួតនេះរៀបចំឡើងដោយសមាគមន៏ អ្នកចិញ្ចឹមជ្រូកនៅទីក្រុង Zhengzhou ប្រទេសចិន ដោយបានអញ្ជើញកសិករក្នុ រាប់សិបនាក់នៅក្នុងស្រុកដើម្បីបញ្ជូនសត្វជ្រូករបស់ពួកគេមកប្រកួត ក្នុងលក្ខខណ្ឌថា ជ្រូកត្រូវតែមានអាយុច្រើនជាង 2 ឆ្នាំ ហើយនិងមានទម្ងន់មិនក្រោម 508 គីឡូក្រាមឡើយ។

ហើយនៅចុងក្រោយម្ចាស់សត្វជ្រូកឈ្មោះ Zhang គឺជាអ្នកទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះ ដោយជ្រូកដែលគាត់បានចិញ្ចឹមវាមានទំហំដូចទៅនឹងសត្វគោអញ្ចឹង។

គួរបញ្ជាក់ថា សត្វជ្រូកមានទម្ងន់ធ្ងន់បំផុតនៅលើកំណត់ត្រារបស់ចិន គឺមកពីខេត្តលាវនីង នៅភាគខាងកើតប្រទេសចិន។ វាមានឈ្មោះថា​  «តុន»  ដែលបានស្លាប់ក្នុងឆ្នាំ 2004 នៅអាយុ 4 មានទម្ងន់ 895 គីឡូក្រាម ហើយជ្រូកដែលមិនធ្លាប់បានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តមនុស្សគឺមកពីតំបន់ Jackson នៃរដ្ឋ Tennessee សហរដ្ឋអាមេរិកដែលមានឈ្មោះ «ប៊ីកប៊ីល» មានទំងន់ជាង 1156 គីឡូក្រាមឯណោះ៕

Loading...