លឺសំឡេងខ្សាវៗ ហៅរកកូនប្រុស ទើបដឹងថាមិនទាន់ស្លាប់ ពេលភ្ញាក់ដឹងខ្លួនបាននិយាយប្រាប់…

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

លោកយាយម្នាក់អាយុ 73 ឆ្នាំ រស់នៅស្រុក ចមផ្រៈ ខេត្ត សុរិន្ទ បានស្លាប់អស់ជាច្រើនម៉ោងទៅហើយ ប៉ុន្តែបែរជារស់ឡើងវិញបានគួរឲ្យចម្លែក ផ្អើលអស់អ្នកភូមិ។

ក្រុមគ្រួសាររបស់លោកយាយបានប្រាប់ឲ្យដឹងថា មុននឹងលោកយាយដឹងខ្លួនឡើងមកជាថ្មី ពេលនោះលោកយាយបានស្លាប់ទៅប្រមាណជា 19 ម៉ោងដោយរោគសើស្បែកពងបែកបណ្ដាលឲ្យហើម ពេញដងខ្លួន។

មុននឹងលោកយាយស្លាប់ 2 ម៉ោងកូនក្មួយក៏បាននិមន្តព្រះសង្ឃមកសូត្រធម៌ចម្រើនព្រះជន្ម ជូនលោកយាយឲ្យឆាប់ជាសះស្បើយវិលមកធម្មតាវិញផងដែរ។ ប៉ុន្តែលោកយាយក៏បានផុតដង្ហើមទៅមុន នឹងស្ដាប់ធម៌ទេសនាចប់។

ក្រោយពេលលោកយាយស្លាប់ទៅ កូនចៅក៏បានរៀបចំធ្វើពិធីបុណ្យសព។ ក្នុងអំឡុងពេលនោះ សាកសពគាត់មិនទាន់បានលើកដាក់ក្នុងមឈូសនៅឡើយទេ មានត្រឹមតែក្រណាត់សគ្របរាងកាយដែល ស្ដូកស្ដឹងរបស់គាត់នៅលើគ្រែខាងមុខផ្ទះប៉ុណ្ណោះ។ នៅខណៈនោះ កូនប្រុសដែលរស់នៅឯខេត្តក៏បានមក ចូលរួមបុណ្យសពដោយសំពះសពគាត់។ ពេលនោះហើយដែលលោកយាយភ្ញាក់ដឹងខ្លួនវិញ បន្លឺសំឡេង ខ្សាវៗហៅកូនប្រុស រហូតបណ្ដាលឲ្យញាតិសន្ដានផ្អើលនាំគ្នាមកមើលហេតុការណ៍ដ៏ចម្លែកនេះយ៉ាងច្រើន កុះករ។

ចំណែកលោកយាយវិញបាននិទានរឿងនេះប្រាប់កូនចៅថា គាត់បានជួបវិញ្ញាណបងស្រីគាត់ផង ដែរ។ ពេលនោះវិញ្ញាណបងស្រីបានបបួលគាត់ទៅមើលញោមប្រុសជាកូនដែលកំពុងវះកាត់នៅមន្ទីរពេទ្យ សម្រាប់ព្រះសង្ឃនាទីក្រុង បាងកក។ ពេលនោះ គាត់បានប្រាប់ទៅបងស្រីគាត់វិញថា ទៅអត់កើតទេព្រោះ គាត់គ្មានលុយថ្លៃឡាន។

លោកយាយពេលដឹងខ្លួនវិញ

បន្ទាប់មក វិញ្ញាណបងស្រីគាត់បបួលទៅមើលវត្ត 3 កន្លែងទៀតដែលជាកន្លែង តម្កល់ធាតុរបស់បងស្រីនិងញាតិសន្ដានដែលបានចែកឋានទៅ ដូចជា វត្តឧត្តម វត្តបានខាម និងឈាបនដ្ឋាន(ប៉ាឆា) ឃើញមានមនុស្សម្នាយ៉ាងច្រើនស្លៀកសពាក់សបដិបត្តិធម៌យ៉ាងមានសេចក្ដីសុខ។ ពេលនោះ គាត់គ្មានស្គាល់នរណាម្នាក់ឡើយ។ រីឯព្រលឹងវិញ្ញាណបងស្រីគាត់បានបបួលគាត់បួសជាដូនជី ស្លៀកសពាក់សបដិបត្តិធម៌ទៀតផង។

ចាស់ៗក្នុងភូមិបាននាំគ្នាហៅព្រលឹង

នៅក្នុងសង្គមខ្មែរយើងតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្នក៏មានរឿងដូចគ្នានេះកើតឡើងដែរ ដែលនេះសុទ្ធសឹងតែជាហេតុការណ៏ដ៏កម្របំផុត៕

អ្នកដែលមកចូលរួម
លោកយាយពេលដឹងខ្លួនវិញ
Loading...

Comments

Loading...
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ