គួរអោយខ្លាចមែន! បុរសម្នាក់ទិញប៉ះស្រោមជើងក្លែងក្លាយ ចុងក្រោយចេញពណ៌ បែបនេះតែម្តង

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

រូបថតរបស់បុរសម្នាក់ដែលស្បែកជើងរបស់គាត់មានចេញពណ៌ដូចគេដាក់ពណ៌ល័ក្ខនោះបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីគាត់បានពាក់ស្រោមជើងក្លែងក្លាយ។

អ្វីដែលបានកើតឡើង ទៅលើលោក Michael Onorati ពីទីក្រុង Glasgow នៃប្រទេសស្កុតឡែននេះ ត្រូវបានគេចុច Like ច្រើនរហូតដល់ជិត 10 ម៉ឺននាក់ឯណោះហើយក្នុងនោះក៏មានអ្នកចុចចែករំលែកមិនតិចដែរ។

ចំពោះមូលហេតុនៃនាំអោយមានអាការៈចម្លែកបែបនេះ ដំបូងគាត់បានគិតថាគាត់បានទទួលរងពីស្ថានភាពឬក៏បាតុភូតម្យ៉ាងដែលគេហោថា «Raynaud» ដែលវាបានរារាំងការផ្គត់ផ្គង់ឈាមទៅអោយសេរីរាង្គណាមួយ ( បើសិនជាអ្នកធ្លាប់យកកៅស៊ូកងមកចងរុំនឹងម្រាមដៃ នឹងបានដឹងច្បាស់ជាក់ជាងមិនខានឡើយ) តែពិតមិនមានឡើយ វាត្រូវគេជឿថាវាបណ្តាលមកពីស្រោមជើងក្លែងក្លាយនេះតែម្តង។

ជាក់ស្តែងមិនមែនត្រឹមតែលោក Michael នៅទេដែលបានជួបរឿងនេះ តែមានអ្នកផ្សេងទៀតក៏បានចែករំលែកពីការពាក់ស្រោមជើងក្លាយក្លាយនេះដែរ តែគួរអោយស្តាយពួកគេពុំបានបង្ហើបប្រាប់ពីស្លាកយីហោរបស់ផលិតផលនោះឡើយ៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ជីវិតនិងសង្គម