ធ្លាក់យន្តហោះនៅប្រទេសអូស្ត្រាលី បណ្តាលអោយម្នាក់ស្លាប់ ហើយផ្សេងទៀតបាក់ជើងជាកំណាត់ៗ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ក្មេងជនជាតិអង់គ្លេសម្នាក់ត្រូវបានគេរាយការណ៏ថាបានស្លាប់ហើយនិងអ្នកផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧប្បទេវហេតុធ្លាក់យន្តហោះទេសចរណ៏មួយនៅឆ្នេរខ្សាច់តំបន់ដាច់ស្រយ៉ាលមួយកន្លែងនៅរដ្ឋ ឃ្វីនឡែន ប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ៏កន្លងទៅថ្មីៗនេះ។

ស្ត្រីដែលជាជនរងគ្រោះគេពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ តែគេប៉ាន់ស្មានថាមានអាយុប្រហែលជា 20 ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុតែម្តង ខណៈដែលបីនាក់ផ្សេងទៀតបានរងរបស់ធ្ងន់។

ស្ត្រីវ័យ 29 ឆ្នាំមកពីចក្រភពអង់គ្លេសម្នាក់បានរងរបួសផ្នែកក្បាល ហើយនិងបាក់ជើង ខណៈដែល ក្មេងប្រុសអាយុ 13 ឆ្នាំម្នាក់ទៀតក៏បានរងរបួសបាក់ជើង ចំណែកឯអ្នកបញ្ជាយន្តហោះអាយុ 62 ឆ្នាំមានឈ្មោះ Les Woodall ក៏ត្រូវគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យដោយមានរបួសក្បាល បាក់ជើងម្ខាងនិងរងរបួសពោះផងដែរ។

យន្តហោះម៉ូដែល Cessna 172 នេះដែរត្រូវបានគេជឿថាត្រូវបានហោះអមជាមួយយន្តហោះមួយផ្សេងទៀតមកពីក្រុមហ៊ុនទេសចរណ៏« 1770 Castaway » ហើយវាក៏បានធ្លាក់ចុះមកក្រោមនៅវេលាព្រឹកម៉ោង 11 តែម្តង។

ចំពោះយន្តហោះមួយផ្សេងទៀតបានចុះចតដោយសុវត្ថិភាព ដែលបានបង្ករអោយអ្នកដំណើរភ្ញាក់ផ្អើលនឹងទូរស័ព្ទរាយការណ៏ជូនអង្គភាពដែលពាក់ព័ន្ធភ្លាមៗ ដើម្បីមកជួយអន្តារគមន៏។

ចំពោះមូលហេតុនៃគ្រោះថ្នាក់មួយនេះគេមិនបានដឹងថាមកពីអ្វីនោះទេ តែវានឹងមានការស៊ើបអង្កេត ដើម្បីស្វែងរកការពិត៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ជីវិតនិងសង្គម