អ្នកដែលចូលចិត្តញ៉ាំបាយដំណើបច្រើន ប្រយ័ត្នជួបគ្រោះថ្នាក់ទាំងនេះ!

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM
ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត

ក្មេងម្នាក់មានអាការចុកពោះយ៉ាងខ្លាំងរហូតទ្រាំលែងបានក៏យកដៃច្របាច់ខ្ទប់ពោះខ្លួនឯង។ ពេល ថតឆ្លុះមើលទើបដឹងថា បណ្ដលមកពីពោះវៀនស្ទះ រីឯក្រពះឆ្លងរោគ។

មូលហេតុគឺ ក្មេងនេះចូលចិត្តហូបបាយដំណើបណាស់។ នៅពេលឃើញកូនចូលចិត្តអ៊ីចឹង ម្ដាយរឹត តែទិញយកមកឲ្យកូនថែមទៀតដោយពុំនឹកស្មានថា កូនបែបនេះឡើយ ព្រោះជាតិម្សៅចូលទៅច្រើនរួមផ្ដុំគ្នា ជាលាមក បណ្ដាលឲ្យពិបាកបន្ទោបង់។ នៅពេលបន្ទោបង់អត់អស់ វាក៏ទៅស្ទះនៅក្នុងពោះវៀនរហូតនាំឲ្យ មានបាក់តេរីក្នុងក្រពះនិងពោះវៀន។

*ស្វែងយល់អាការស្ទះពោះវៀន៖
ស្ទះពោះវៀន គឺជាភាវៈដែលអ្វីៗនៅក្នុងពោះវៀន ដូចជា ទឹក, ចំណីអាហារ និងវត្ថុរាវផ្សេងៗនៅក្នុង នោះពុំអាចធ្វើចលនាឆ្លងកាត់ពោះវៀនបានដូចធម្មតា ទើបបង្កឲ្យមានអាការណែនពេញពោះ ឈឺពោះ ពោះវៀនធ្វើទុក្ខរកកល់ក្អួតចង្អោរ និង ផោមអត់ចេញ។ បើអាការនេះកើតឡើងតិចតួច នោះពុំអាចសង្កេត ដឹងបានឡើយ លុះត្រាតែឈឺពោះខ្លាំង ទើបអាចដឹងបាន។

អាការឈឺពោះដោយសារស្ទះក្នុងពោះវៀនតែងកើតមាននៅចំផ្នែកកណ្ដាលនៃពោះក្បែរផ្ចិត និង មិនមានការផ្លាស់ប្ដូរទីកន្លែងឈឺទេ តែបើស្ទះនៅពោះវៀនធំ អាចឈឺនៅក្រោមពោះនាដំណាក់កាលដំបូង។

*ផលប៉ះពាល់ឬការជ្រៀតជ្រែកពីការស្ទះពោះវៀន៖

-ខ្វះជាតិទឹកនៅពេលក្អួតចង្អោរច្រើន។
-អាចបង្ករអោយបែកធ្លាយពោះវៀនដោយសារវារីកមាឌធំបណ្ដាលឲ្យរលាកភ្នាសក្នុងពោះ។
-ពោះវៀនឆ្លងរោគអាចនាំឲ្យកើតជាតិពុលឬអាចបណ្ដាលឲ្យធ្លុះពោះវៀន។
-ពោះវៀនស្អុយផ្អូមដោយសារកង្វះឈាម ព្រោះនៅពេលស្ទះពោះវៀន ការជំរុញនៅក្នុងពោះ វៀននឹងកាន់តែខ្លាំងឡើងៗ ទើបបណ្ដាលឲ្យប្រព័ន្ធរំហូរឈាមរបស់ពោះវៀនខូច នាំឲ្យពោះវៀនមានកង្វះ ឈាម ទីបំផុតធ្លុះពោះវៀនអាចបណ្ដាលឲ្យបាត់បង់ជីវិតបាន៕

ហាមថតចម្លងពីគេហៈទំព័រ khmerwonder ទៅចុះផ្សាយបន្ត
Loading...
Load More Related Articles
Load More By សហការី
Load More In ចំណេះដឹងនិងសុខភាព