មុនចូលដេកត្រូវធ្វើរឿងមួយនេះសិន ហើយនៅ 10 ថ្ងៃក្រោយ អ្នកនឹងនឹកស្មានមិនដល់ឡើយ

1,761

មនុស្សស្ទើរតែគ្រប់គ្នាទៅហើយដែលចាប់អារម្មណ៏ជាងគេគឺថែរក្សាស្បែកមុខដៃ តែប៉ុននោះ ព្រោះកន្លែងទាំងនោះវាអាចបង្ហាញអោយអ្នកដ៏ទៃបានឃើញ តែភ្លេចយកចិត្តទុកដាក់នឹងកែងជើងទៅវិញ។

ទោះជាផ្នែកត្រង់ជើងមិនមែននណាអាចមើលឃើញក៏ដោយ តែវាល្មមដល់ពេលហើយដែលអ្នកត្រូវងាកមកចាប់អារម្មណ៏ផ្នែកខាងក្រោមវិញម្តង។

កាលណាជើងមានស្នាមប្រេះវាអាចបង្ករអោយឆ្លងមេរោគបាន ហើយចុងក្រោយនឹងស្តាយក្រោយជាមិនខានឡើយ។ តែចាប់ពីពេលនេះតទៅកុំបារម្ភអីព្រោះថាអ្នកអាចព្យាបាលវាដោយស្ទើរតែមិនអស់លុយទាល់តែសោះ។

អ្វីដែលត្រូវការគឺមានតែ ម្ស៉ៅរមៀត 1 ស្លាបព្រា, អាល់កុលមួយពែង ហើយនិងថ្នាំអាស្ពីរីន 10 គ្រាប់តែប៉ុននោះ។

វិធីធ្វើ៖

  • អ្នកត្រូវយកថ្នាំអាស្ពីរីនទៅវាយបំបែកអោយល្អិតហើយដាក់ចូលក្នុងអាល់កុល
  • ដាក់បន្ថែមម្ស៉ៅរមៀត ហើយកូវាអោយសប់
  • អ្នកត្រូវយកគ្រឿងផ្សំនេះទៅទុកក្នុងកែវដោយគ្របគម្របវាអោយជាប់ក្នុងរយៈពេល 24 ម៉ោង។

វិធីប្រើប្រាស់៖

អ្នកត្រូវយកវាទៅលាបត្រង់កន្លែងដែលមានស្បែកប្រេះ តែចូរប្រាកដថាអ្នកបានលាងជើងអោយស្អាតល្អសិន។អ្នកអាចយកសំឡីទៅដាក់បិទនៅទីនោះហើយរុំវាអោយជាប់ក្នុងរយៈពេលមួយយប់ ហើយព្រឹកឡើងដោះវាចេញនឹងលាងសម្អាតជើងនឹងទឹកស្អាត។ វិធីម្យ៉ាងទៀតដែលងាយស្រួលនោះ អ្នកអាចយកសំឡីជ្រលក់ចូលហើយយកវាទៅដាក់ក្នុងស្រោមជើងក៏បានដែរ។

អ្នកអាចធ្វើបែបនេះជារៀងរាល់ពេលរហូតដល់ដប់យប់ និងឃើញពីប្រសិទ្ធភាព៕

ប្រភព៖ goodmorningcenter

Loading...
Comments are closed.