​កូនអប្រិយវាយ​ម្ដាយ​ទម្លាក់ក្នុងអណ្តូងទឹក ពេល 4 ថ្ងៃក្រោយ ទៅមើល ស្រាប់តែជួបរឿងចម្លែក

2,629

មុនដំបូងបុរសចិត្តតិរិច្ឆានបានសម្លាប់ប្អូនស្រីបង្កើតរបស់ខ្លួនឯងចោលហើយយកសាកសពទៅទម្លាក់ចូលក្នុងអណ្តូងទឹក។

នៅប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលដែលត្រឡប់ទៅមើលក្នុងអណ្តូងវិញស្រាប់តែបាត់សាកសពប្អូនសូន្យឈឹង។

ចៃដន្យនៅ 5 ឆ្នាំក្រោយហេតុតែនៅក្នុងចិត្តពោរពេញទៅដោយកំហឹងនៅពេលឈ្លោះគ្នាជាមួយនឹងមិត្តភក្តបន្តិចបន្តួចក៏បានសម្លាប់ហើយយកសាកសពទៅទម្លាក់ចូលអណ្តូងលូដដែលនោះ។

ថ្ងៃ​បន្ទាប់​មករូបគេបានត្រលប់​ទៅ​មើលក្នុង​អណ្ដូង​ទឹក​វិញ សាកសព​របស់មិត្តភក្ដិ​ក៏​បាត់​ទៅ។

10 ឆ្នាំក្រោយមករូបគេបានសម្លាប់មិត្តរួមការងារដែលរូបគេសែនស្អប់បំផុង ហើយក៏យកសាកសពទៅទម្លាក់ចូលដូចលើកមុនដែរ។

ថ្ងៃក្រោយមកសាកសពរបស់មិត្តភក្តក៏បាត់ទៅទៀត ។

20 ឆ្នាំក្រោយ បុរសចិត្តខ្មៅបានដាច់ចិត្តសម្លាប់ម្តាយចាស់ជរារបស់ខ្លួនដែលជាអ្នកមានគុណ ដែលគ្មានប្រយោជន៏មិនអាចជួយអ្វីដល់រូបគេ ហើយយកសាកសពទៅទម្លាក់ចូលទៅក្នុងអណ្តូងទឹកដូចមុនៗ។

ថ្ងៃ​បន្ទាប់​មក កូនប្រុសបានត្រលប់​ទៅ​មើល​អណ្ដូង​ទឹក​វិញ តែស្រាប់តែសាកសព​ម្ដាយ​នៅ​ទី​នោះ​ដែលវាមិនបាត់ដូចសពដងនោះឡើយ។

នៅថ្ងៃទី3 និងទី 4 រូបគេបានត្រឡប់ទៅមើលតែសាកសពម្តាយនៅអណ្តែតលើទឹកនោះដដែល។

រហូតដល់ថ្ងៃទី 9 និងថ្ងៃទី 10 បានទៅមើលហើយបានឃើញម្តាយនៅក្នុងអណ្តូងទឹកដដែល។

តើអ្នកធ្លាប់​សង្កេត​ទេ​ថា មនុស្ស​ដែល​អ្នកស្អប់គឺតែងតែចាកចេញពីជីវិតអ្នកម្តងមួយៗ  តែ​ម្ដាយ​របស់​អ្នក​គឺ​នៅ​ក្បែរ​អ្នក​រហូត ។ ទោះ​បី​កូន​ធ្វើ​បាប​ម្ដាយ​យ៉ាងណាក៏ដោយ  ក្ដី​ស្រឡាញ់,​ការ​បារម្ភ​និងចិត្តមេត្តាគឺនៅតែមានសម្រាប់​កូនជាដរាប។ ម្តាយមិនដែលយកទោសកូនឡើយទោះបីជាកូនធ្វើខុសយ៉ាងណាក៏ដោយ។

បើសិនជាកូនដើរផ្លូវត្រូវមានអនាគតល្អនោះម្តាយជូយត្រេកអរ ហើយនិងសប្បាយចិត្តយ៉ាងខ្លាំងចាំមើលភាគជោគជ័យរបស់កូននៅពីក្រោយខ្នង។ តែបើសិនជាកូនដើរខុសឆ្គងម្តាយតែងតែដាស់តឿនកូនហើយនិងចាំជួយកូនជានិច្ច។

នៅថ្ងៃណាមួយនៅក្បែរខ្លួនអ្នកគ្មានសល់នណាម្នាក់នោះ អ្នកត្រូវចងចាំថា គ្រាន់តែបែរខ្នងត្រឡប់ក្រោយនោះអ្នកនឹងឃើញម្តាយរបស់អ្នកកំពុងតែឈរសម្លឹងកូនហើយចាំនៅទីនោះ ចាំកូនត្រឡប់ក្រោយទៅរកគាត់ម្តងទៀតដូចកាលគ្រាដើម។ មួយឃ្លាខាងលើនេះគឺជាន័យផ្ទុយនោះទេ។ ម្តាយរបស់អ្នកកំពុងតែសម្លឹងនិងតាមថែរក្សាកូនគ្រប់ពេលវេលាមែន ក៏ប៉ុន្តែរូបគាត់បានស្លាប់បាត់ទៅហើយ ហើយអ្នកនឹងមិនអាចមើលឃើញគាត់ដូចមុនឡើយ។ បើសិនជាអ្នកស្លាប់ដែរនោះនឹងស្តាប់លឺគាត់និយាយថា «ម៉ែស្រឡាញ់កូនណាស់»។


កូនពីមុនល្អណាស់កាលនៅតូចកូនមិនចេះដើរលេង ហើយកូនតែងស្រឡាញ់ម្តាយណាស់ ចេះស្តាប់បង្គាប់ម្តាយ កូនតែងតែក្បែរទ្រូងម្តាយយ៉ាងមានសេចក្តីសុខបំផុត។

បើសិនជាពេលវេលាអាចត្រឡប់ក្រោយបាននោះម្តាយនឹងសុខចិត្តធ្វើការលំបាកកណ្តាលថ្ងៃត្រង់ដោយមិនខ្លាចនឿយហត់នោះទេ ព្រោះមិនចង់ឃើញកូនរស់នៅស្ថិតក្នុងស្ថានភាពយ៉ាងនេះនោះទេ។ ម្តាយមិនចង់អោយកូនធំឡើយ ម្តាយចង់នៅពរជូនដើរលេងមើលពិភពលោកដ៏ស្រស់បំព្រង តែពេលនេះកូនលែងស្គាល់ខ្លួនឯង,លែងស្គាល់បងប្អូន, លែងស្គាល់សាច់ញាត្តិ, លែងស្គាល់មិត្តភក្តហើយនិងលែងស្គាល់អ្នកម្តាយទៀត​ ។


ទាន់មានឳកាសចូរអ្នកធ្វើរឿងល្អៗចំពោះគាត់ឥឡូវនេះ ទោះបីជានៅមួយវិនាទីក្រោយគាត់ស្លាប់ក៏គាត់បិទភ្នែកជិតដែរ៕

Loading...
Comments are closed.