កំពុងតែដេកលក់ស្រាប់តែលឺសម្លេងផ្ទុះ សំណាងល្អមិនទាន់ខ្ទេចមុខអស់, អ្នកប្រើកាសសូមប្រយ័ត្ន…

0
182

បរទេស៖ ស្ត្រីម្នាក់ដែលបានធ្វើដំណើរទៅទីក្រុងម៉េលបិន បានរងគ្រោះថ្នាក់ខ្លោចមុខ បន្ទាប់ពីថ្មដែលនៅក្នុងកាសដាក់ត្រចៀករបស់នាងបានផ្ទុះឡើងនៅកណ្តាលយប់អាធ្រាដ។

ស្រ្តីរងគ្រោះខាងលើនេះ បានដេកលង់លក់នៅពីរម៉ោងក្នុងអំឡុងពេលចេញដំណើរពីទីក្រុងបេកាំង ទៅប្រទេសអូស្ត្រាលី ហើយនៅពេលនោះស្រាប់តែមានសម្លេងផ្ទុះមួយបានលាន់ឡើង។

នារីរូបនេះបាននិយាយថា នៅពេលនោះផ្ទៃមុខរបស់នាងចាប់ផ្តើមរលាក ហើយនាងបានយកវាបោះទៅក្រោម ហើយវាចាប់ផ្តើមចេញជាអណ្តាតភ្លើងតែម្តង។

ជុំវិញឧប្បទេវហេតុនេះការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីបានឱ្យដឹងថាឧបករណ៍អេឡិចត្រូនិចបែបនេះគួរតែយកទៅទុកនៅកន្លែងផ្ទុកឥវ៉ាន់ដែមានសុវត្ថិភាព។ ហើយបើសិនជាអ្នកដំណើរខ្លាចរកវាមិនឃើញនោះ ពួកគេអាចហៅអ្នកដែលធ្វើការនៅលើយន្តហោះជួយបាន។

ទោះជាយ៉ាងណារឿងរ៉ាវនេះគឺជាបទពិសោធន៏មួយសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទទំនើបព្រោះថាពួកវាអាចផ្ទុះ និងបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានទៀតផង ហើយភាគច្រើនវាបណ្តាលអោយមានគ្រោះអគ្គិភ័យនិងធ្ងន់ធ្ងរជាងនេះ នោះគឺអាចធ្វើអោយបាត់បង់អាយុជីវិតបានផងដែរ៕

 

Loading...
Load More Related Articles
Comments are closed.