គ្រូពេទ្យប្រាប់ថានេះជាឳកាសចុងក្រោយហើយដែលនៅរស់ , គ្រាន់តែលឺដូចនេះភ្លាមសម្រេចធ្វើរឿងមួយ…

3,042

ស្ត្រីជាច្រើនតែងប្រាថ្នាថានៅពេលគេធំឡើងនឹងមានគូស្រករនិងកសាងគ្រួសារមួយដ៏មានសុភមង្គលបំផុត តែចំណែកនារីម្នាក់នេះវិញក្តីសុបិន្តរបស់នាងបានរលាយគ្មានសល់បន្ទាប់ពីគ្រូពេទ្យបានប្រាប់ថានាងយឺតពេលទៅហើយចំពោះការព្យាបាលជម្ងឺរបស់នាង។

នាង​ Q May Chen មកបីទីក្រុងតៃបិ នៃកោះតៃវ៉ាន់ ជាអកុសលនាងមិនមានពេលរស់នៅច្រើនទៀតនោះទេ។ កាលពីបួនឆ្នាំមុននាងត្រូវបានវេជ្ជៈបណ្ឌិតរកឃើញថានាងមានកើតជម្ងឺមហារីកសុដន់ ហើយក៏បានទៅព្យាបាលរួចហើយដែរ ជាហេតុធ្វើអោយនាងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន។

តែជាអកុសលគ្រូពេទ្យបានប្រាប់ថាជម្ងឺនេះនឹងមិនជាដាច់នោះឡើយ ពោលគឺនៅថ្ងៃក្រោយនាងនឹងកើតវាឡើងម្តងទៀត។ គ្រូពេទ្យក៏បានបញ្ជាក់ទៀតដែរថា នេះគឺជាឳកាសចុងក្រោយហើយសម្រាប់នាងដែលនៅមានជីវិតរស់ ហើយពួកគាត់មិនអាចជួយនាងម្តងទៀតបានទេ។

អ្នកជម្ងឺភាគច្រើននៅពេលលឺសារដ៏ក្រៀមក្រំបែបនេះនឹងបាក់ទឹកចិត្តហើយធ្លាក់ខ្លួនឈឺនៅលើគ្រែ ប៉ុន្តែនារីវ័យ 27 ឆ្នាំរូបនេះបានគិតថានឹងចំណាយពេលដែលនៅសល់អោយមានន័យបំផុត។

នាងពុំមានមិត្តប្រុសនោះទេ តែនាងចង់ឃើញខ្លួនឯងស្លៀកឈុតកូនក្រមុំ និងក្លាយជានារីទេពអប្សរម្នាក់ ដោយនាងបានថតរូបជាច្រើនសន្លឹកដើម្បីទុកជាអនុស្សាវរីយ៏។

នាងបានពន្យល់ថាពេលវេលាគឺមានតម្លៃខ្លាំងណាស់ ដូចច្នេះហើយនាងមិនត្រូវខ្ជះខ្ជាយវាឡើយ ហើយនាងនឹងអាចបំពេញក្តីសុបិន្តរបស់នាងបាន។

ទិដ្ឋភាពខាងក្រោមនេះថតនៅលើភ្នំ Yangmingshan ដែលបានធ្វើអោយគ្រប់គ្នាអាណិតអាសូរនាងយ៉ាងខ្លាំង ព្រោះថារូបដ៏ស្រស់ស្អាតទាំងនេះវានឹងបាត់បង់ម្ចាស់របស់វានៅថ្ងៃណាមួយនាពេលដ៏ខ្លីខាងមុខជាមិនឡើយ៕

Loading...
Comments are closed.