ជួបជាមួយនឹងបុរសខ្លាំង លោកតាអាយុ 90ឆ្នាំកម្លាំងដូចខ្លាមានប្រពន្ធ 4 នាក់បង្កើតកូនបាន 50

2,088

លោកតាជនជាតិប្រេសុីលម្នាក់ត្រូវគេហៅថាដាក់រហ័សនាមថាជាបុរសខ្លាំង បន្ទាប់ពីគាត់មានកម្លាំងដូចខ្លាបានបង្កើតគ្រួសារដ៏ធំមួយដែលបុរសផ្សេងៗទៀតមិនអាចធ្វើបាន។

លោក Luiz Costa de Oliveria គាត់មានអាយុ 90 ឆ្នាំទៅហើយ ហើយគាត់មានសមាជិកទាំងអស់នោះមិនក្រោម 53 នាក់នោះទេបើសិនជារាប់ទាំងចៅនិងចៅទួតផង។

គាត់គឺជាអ្នករស់នៅរដ្ឋ Rio Grande do Norte ​​​​​​​ភាគខាងជើងនៃប្រទេសប្រសុីល។ បើតាមប្រភពព័ត៌មានបានអោយដឹងថា សព្វថ្ងៃគាត់មានប្រពន្ធរហូតដល់ 4 នាក់ឯណោះ និងបានបង្កើតកូនបាន 50 នាក់និងមានចៅ 100 នាក់ហើយនិងចៅទួត 30 នាក់បន្ថែមទៀត។

ដំបូងឡើយគាត់មានប្រពន្ធតែម្នាក់នោះទេ ហើយគាត់មានកូន17នាក់ជាមួយនឹងប្រពន្ធដើម តែបន្ទាប់ពីប្រពន្ធដើមគាត់ស្លាប់ គាត់ក៏បាន យកលោកស្រី ម៉ារៀ​(Maria)ធ្វើជាប្រពន្ធទី២ ដើម្បីអោយជួយមើលថែរកូនៗតូចរបស់គាត់។

ដោយឃើញថាលោកស្រី ម៉ារៀ ដែលជាប្រពន្ធទី២ពិបាកក្នុងការថែទាំកូនតូចៗ  ក៏មានស្រី្តមេម៉ាយ2នាក់ទៀតមកនៅជាមួយ ស្ម័គ្រចិត្តមួយជួយមើលថែកូន បន្ទាប់ពីនៅជាមួយយូរៗទៅស្រីមេម៉ាយទាំងពីរនាក់នោះក៏មានចំណងស្មេហាជាមួយលោកតាតែម្ដងទៅ ហើយលោកតាក៏បានក៏បង្កើតកូនបានយ៉ាងច្រើន ជាមួយនឹងប្រពន្ធក្រោយទាំង3នាក់របស់គាត់។

លោកតាបាននិយាយថា គាត់ជាមនុស្សមិនពិសាបារី និងមិនប៉ះពាល់គ្រឿងស្រវឹង អស់រយៈពេលជាង៤០ឆ្នាំមកហើយ ។ គាត់បន្តថាគាត់មិនស្គាល់ឈ្មោះរបស់កូន , ចៅ  និង ចៅទួតតរបស់គាត់អស់ឡើយ ប៉ុន្តែគាត់ដឹងថា គាត់មានកូនច្រើន មានចៅច្រើន និងមានចៅទួតច្រើន ហើយអ្វីដែលសំខាន់នោះ គឺគាត់តែងតែផ្តល់សេចក្តីស្រឡាញ់ដល់ពួកគេ។  ជាចុងក្រោយលោកតានិយាយថា ពេលនេះលោកតាពិបាកក្នុងការផ្តល់នូវភាពកក់ក្តៅដល់ពួកគេ ទោះបីជាគាត់មានសុខភាពល្អយ៉ាងណាក៏ដោយ៕

Loading...
Comments are closed.