សូមប្រយ័ត្នផង! កញ្ចក់សម័យនេះផ្ទុះដូចគ្រាប់បែកអញ្ចឹង ថ្ងៃណាភ្លេចខ្លួនដឹងតែចូលពេទ្យមិនខាន

មានរឿងដ៏កម្រមួយបានកើតឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម ដោយនៅសុខៗស្រាប់តែកញ្ចក់បានផ្ទុះបែកលឺសូរដូចគ្រាប់បែកតែម្តងដែលបានបណ្តាលអោយម្ចាស់ផ្ទះរងរបួសផងដែរ។

 

ស្ត្រីដែលប្រពន្ធបានអោយដឹងថានៅមុនពេលកើតហេតុប្តីរបស់ខ្លួនបានចូលទៅក្នុងបន្ទប់ទឹកជាធម្មតានោះទេ តែពេលបន្តិចមក្រោយមកគាត់បានលឺសម្លេងផ្ទុះ ហើយពេលគាត់ទៅមើលស្រាប់តែឃើញកញ្ចក់បានបែកខ្ទេចខ្ទី ហើយចំណែកឯប្តីរបស់គាត់មានរបួសផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា វាសំណាងល្អដែរតែបុរសជាជនរងគ្រោះពុំបានរងគ្រោះធ្ងន់ធ្ងរដោយវាបានមុតត្រឹមតែនៅលើប្រអប់ដៃតែប៉ុននោះ តែបើសិនជាមុតនៅកន្លែងផ្សេងវិញនោះប្រហែលជាយ៉ាប់ហើយ។

ហេតុការណ៏នេះគេជឿថាបានកើតឡើងដោយសារតែកញ្ចក់គ្មានគុណភាព៕

Loading...
Load More Related Articles
Comments are closed.