ផ្ទុះធុងហ្គាសឆេះនៅហាងលក់គុយទាវ ស្លាប់ 2 របួសជាង 55 នាក់…..

បរទេស៖ មនុស្សពីរនាក់ត្រូវបានគេរាយការណ៏ថាបានស្លាប់ហើយនិង 55 នាក់ផ្សេងទៀតបានរងរបួសដែលក្នុងនោះមាន 12 នាក់បានរងគ្រោះធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យបានកើតឡើងនៅតំបន់ West Lake  នៃទីក្រុង Hangzhou ខេត្ត  Zhejiang  ប្រទេសចិន។

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី 21 ខែកក្កដាកន្លងទៅថ្មីៗនេះ នៅក្នុងអំឡុងពេលមានភ្ញៀវញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានតែម្តង។

ក្រោយពេលកើតហេតុភា្លមៗ ជនរងគ្រោះទាំងអស់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ហើយមូលហេតុនៃអគ្គិភ័យនេះ បានបង្ករឡើងដោយសារតែផ្ទុះធុងហ្គាស៕

ប្រភព៖ soohou

Loading...
Load More Related Articles
Comments are closed.