គ្រូចាប់ក្រពើរម្នាក់ត្រូវក្រពើរអូសចូលបាតបឹងស្លាប់ អ្នកភូមិបានត្រឹមឈរមើលទាំងអស់សង្ឈឹម(មានវីដេអូ)

ក្រពើរជាសត្វកាចសាហាវណាស់ បើសិនជាអ្នកកំពុងស្ថិតនៅក្នុងកាលៈទេសៈខុស។ទោះបីជាគេអោយស៊ីអាហារមានត្រីតូចៗ សត្វល្មូនហើយនិងសត្វឆ្អឹងកកងថនិកសត្វក៏ដោយក៏វាអាចបង្ករគ្រោះថ្នាក់ដល់មនុស្សយើងគ្រប់ពេលជាពិសេសនៅពេលរដូវបង្កាត់ពូជតែម្តង។

នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានបឹងនឹងទឹកស្ទឹងធំៗជាច្រើនដែលមានសត្វក្រពើររស់នៅ។ កាលពីពេលថ្មីៗនេះបុរសម្នាក់បានធ្វើអោយរាល់អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យដោយគាត់បានប្រើប្រាស់កម្លាំងខាងវិញ្ញាណដែលអាចអន្ទងចិត្តសត្វក្រពើអោយមកតាមគាត់បាន​ តែចុងក្រោយបានត្រឹមតែរន្ធត់ក្នុងចិត្តព្រោះគាត់បានក្លាយជាជនរងគ្រោះទៅវិញ។

តាមពិតទៅបុរសដែលជាអ្នកជំនាញខាងមន្តអាគមន៏នេះត្រូវគេអញ្ជើញអោយរុករកបុរសម្នាក់នៅតំបន់ Kutai Kartanegara នៃ តំបន់ Kalimantan ដែលត្រូវសត្វក្រពើរសម្លាប់កាលពីថ្ងៃមុន។

កន្លែងកើតហេតុការណ៏

អ្នកឈរមើលជាច្រើននាក់បាននាំគ្នាឈរមើលស្ទើរមិនហ៊ានព្រិចភ្នែកថាតើវាអាចកើតឡើងពិតមែនឬទេ ក្នុងខណៈដែលគ្រូចាប់ក្រពើរបានសូត្រគាថាហើយនិងប្រាប់ថាខ្លួននឹងអន្ទងក្រពើរមួយក្បាលនេះអោយទៅច្រាំងម្ខាង។

មុនពេលកើតហេតុ

យ៉ាងណាមិញនៅមួយសន្ទុះក្រោយមកអ្វីដែលកើតឡើងពិតជាដូចនូវអ្វីដែលគាត់បានសន្យាពិតប្រាកដមែន ដោយសត្វក្រពើរបានហែលមកលើទឹកជាមួយនឹងគាត់ តែមិនបានប៉ុន្មានផងលោកគ្រូម្នាក់នេះត្រូវសត្វក្រពើរខាំអូសទៅបាតបឹងហើយគេជឿគាត់បានស្លាប់នៅប៉ុន្មានម៉ោងក្រោយមក។

សូមទស្សនាវីដេអូខាងក្រោម៖

តាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថានៅថ្ងៃអាទិត្យកន្លងទៅនេះសាកសពរបស់ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេប្រទះឃើញអណ្តែតមកលើទឹក តែសាកសពរបស់លោកគ្រូចាប់សត្វក្រពើរនោះនៅទាំងមូលទេ ដែលគេជឿថាគាត់ស្លាប់ដោយសារតែខ្វះអុកស៊ីសែនខ្យល់ដកដង្ហើម៕

Loading...
Load More Related Articles
Comments are closed.