រន្ធត់ណាស់! ដំរីជើងបួនគង់មានភ្លាត់ទេ បើកបរយន្តហោះខុសបច្ចេកទេសច្រមុជចូលក្នុងទឹកសមុទ្រស្លាប់ (មានវីដេអូ)

បរទេស៖ តើនណានឹកស្មានដល់ទៅថាអ្នកដែលមានជំនាញបែរជាត្រូវបាត់បង់ជីវិតនៅពេលសម្តែងទៅវិញ។ បុរសម្នាក់ដែលជាអ្នកបើកបរយន្តហោះចម្បាំងបានស្លាប់ក្នុងខណៈដែលជ្រុលបើកបរយន្តហោះជ្រមុជចូលទៅក្នុងទឹកសមុទ្រនៅប្រទេសអុីតាលីកាលពីពេលថ្មីៗកន្លងទៅនេះ។

ហេតុការណ៏នេះបានកើតឡើងនៅប្រមាណជា 75 គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងរ៉ូមដែលបានធ្វើអោយមនុស្សម្នាដែលកំពុងតែឈរមើលរន្ធត់យ៉ាងខ្លាំង ចង់ទៅជួយដែរតែមិនដឹងជាជួយយ៉ាងម៉េច។

សូមទស្សនាវីដេអូខាងក្រោម៖

ក្រោយពេលកើតហេតុមួយម៉ោងកន្លះសាកសពរបស់លោក Capt. Gabriele Orlandi ដែលជាអ្នកបើកបរយ​ន្តហោះចម្បាំង Eurofighter Typhoon ហើយគ្រប់គ្នាបានសោកស្តាយយ៉ាងខ្លាំងដោយគាត់មិនអាចគេចខ្លួនបានដោយប្រព័ន្ធស្វ័យប្រវត្ត(សូមមើលរូបខាងក្រោម)នៅមុនពេលយន្តហោះធ្លាក់ដល់ទឹក។

រូបឧទាហរណ៏៖នៅពេលដែលយន្តហោះមានបញ្ហាអ្នកបើកបរអាចគេចពីការស្លាប់បានដោយបច្ចេកវិទ្យាមួយនេះ។ បន្ទាប់ពីវាផ្ទុះចេញពីយន្តហោះហើយវានឹងបើកឆ័ត្រដែលអាចបញ្ជូនអ្នកបើកបរមកដល់ដីដោយសុវត្ថិភាព
Loading...
Load More Related Articles
Comments are closed.