ភូមិមួយនៅប្រទេសម៉ាលតា កាលពីសម័យបុរាណមានមនុស្សរស់នៅច្រើនណាស់​តែពេលនៅឃើញនៅសល់ត្រឹមតែឆ្អឹង

Bingemm​a ជាភូមិតូចមួយរបស់ពួក Malteseដែលស្ថិតនៅជាយដែននៃក្រុងMgarr នៃប្រទេសម៉ាល់តា ដែលមានទេសភាពស្រុកស្រែដ៏ស្រស់ត្រកាលមួយ។ ប៉ុន្តែកន្លែងដ៏អស្ចារ្យរបស់វាទាំងអស់មិនអាចឲ្យមើលឃើញដោយឈរនៅមួយកន្លែងទេ។ ដោយគ្រាន់តែនៅខាងក្រោម ផុតពីទេសកាលរបស់ដីដែលនៅខាងលើ គឺមានកន្លែងតម្កល់សាកសពនិងរូងភ្នំជាច្រើននៅទីនោះ។

ផ្លូវនិងរូងភ្នំដ៏អាថ៌កំបាំងជាច្រើនស្ថិតនៅជាយនៃស្រុកជនបទមួយ។

កន្លែងដ៏អស្ចារ្យទាំងនេះស្ថិតនៅជាន់ថ្នាក់ខុសៗគ្នា។ មួយចំនួនមិននៅជ្រៅខ្លាំងប៉ុន្មានទេ ប៉ុន្តែខ្លះទៀតមានផ្លូវដើរតូចមួយដែលនាំអ្នកទៅកាន់រូងភ្នំនិងកន្លែងផ្សេងៗទៀតកាន់តែជ្រៅ។

ដើមកំណើតរបស់វាបង្កប់នូវក្នុងភាពអាថ៌កំបាំង ដោយបុរាណវិទូមិនអាចពិភាក្សារគ្នាដឹងបានទេថាវាសល់មកតាំងពីជំនាន់ណា។ អ្នកខ្លះនិយាយថាវា​សល់តាំងពីសម័យយុគថ្មបំបែក ខ្លះនិយាយថាវាជាទីបញ្ចុះសពរបស់ពួក Punico-Roman ហើយនៅមានអ្នកខ្លះទៀតនិយាយថាវាជាកន្លែងកប់ខ្មោចរបស់ពួកក្រិកតាំងពីសតវត្សរ៍ដំបូងមកម្ល៉េះ។

អ្វីដែលគេដឹងច្បាស់គឺថារូងទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងសតវត្សរ៍ទី20ដូចជារូងក្រោមដីឯទៀតដែរ ដែលនៅតាមប្រទេសនីមួយៗ ដោយគេប្រើប្រាស់វាសម្រាប់លាក់ខ្លួននៅពេលដែលគេទម្លាក់គ្រាប់បែកនៅក្នុងសង្រ្គាមលោកលើកទី2។
នៅលើជ្រលងភ្នំដែលលយចេញមកក្រៅជាវិហារតូចមួយរបស់អ្នកស្រីItria(ស្រ្តីនៃមាគ៌ា)ដែលត្រូវបានកសាងទ្បើងនៅឆ្នាំ 1670។

ផ្លូវនិងរូងភ្នំដ៏អាថ៌កំបាំងជាច្រើនស្ថិតនៅជាយនៃស្រុកជនបទមួយ។
Loading...
Load More Related Articles
Comments are closed.