បុរសក្លាហានប្រយុទ្ធស្លាប់រស់ជាមួយនឹងស្តេចពស់ថ្លាន់ លទ្ធផលទទួលបានរន្ធត់រកពុទ្ធោ

បរទេស៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានប្រយុទ្ធគ្នាស្លាប់រស់ជាមួយនឹងសត្វពស់ថ្លាន់យក្សមួយក្បាលហើយនៅចុងបញ្ចប់គាត់ទទួលបានជ័យជំនះតែគាត់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយឥឡូវរឿងរ៉ាវរបស់គាត់បានល្បីល្បាញពាសពេញបណ្តាញអុីនធើណេត។

លោក Robert Nababan បានធ្វើដំណើរត្រឡប់មកផ្ទះរបស់គាត់ក្រោយពេលចេញពីធ្វើការ។ ខណៈពេលនោះគាត់ត្រូវបានមនុស្សពីរនាក់រាំរាំងដោយសារតែមានសត្វពស់ដ៏ធំមួយក្បាលមានប្រវែង 7 ម៉ែត្រកំពុងតែវាកាត់ផ្លូវ។

ប៉ុន្តែគ្រាន់តែលឺដូចច្នេះភ្លាមបុរសក្លាហានវ័យ 37 ឆ្នាំរូបនេះបានចូលទៅជិតហើយចាប់ផ្តើមប្រយុទ្ធស្លាប់រស់តែម្តងជាមួយនឹងសត្វពស់កំណាចនៅកណ្តាលផ្លូវតែម្តងនៅតំបន់មួយនៃខេត្តRiau ប្រទេសឥណ្ឌូនេស៊ី  ដែល។ ជាសំណាងមិនល្អគាត់ត្រូវបានសត្វពស់ខាំដៃរហូតដល់ចេញឈាម ដែលអ្នកផ្សេងទៀតបានត្រឹមតែឈរមើលទាំងរន្ធត់ចិត្ត។

ទោះជាយ៉ាងណាបន្ទាប់ពីគេចាប់ពស់ថ្លាន់មួយក្បាលនេះបានគាត់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីសង្គ្រោះអាយុជីវិត។

បុរសដែលជាជនរងគ្រោះបាននិយាយក្នុងខណៈពេលនៅលើគ្រែនៅក្នុងមន្ទីរពេទ្យថា «ខ្ញុំបានព្យាយាមចាប់វា។ វាខាំដៃខ្ញុំ ហើយខ្ញុំបានប្រយុទ្ធស្លាប់រស់អស់មួយប្រាវដែរ»។

មុខរបួសដែលកើតឡើងនៅពេលប្រយុទ្ធជាមួយនឹងសត្វពស់កំណាច

ទោះជាយ៉ាងណាក្រោយមកសត្វពស់ថ្លាន់ត្រូវគេចងឆ្កាងនៅក្នុងភូមិតែម្តង តែគេពុំបានដឹងថាតើមានរឿងអ្វីកើតឡើងទៀតឡើយ តែអ្នកលេងបណ្តាញសង្គមភាគច្រើនមិនរំពឹងនោះទេថាប្រជាពលរដ្ឋទុកជីវិតអោយវានោះ៕

Loading...
Load More Related Articles
Comments are closed.