ព្រោះមិនចង់អោយកូនស្លាប់ទៅដោយគ្មានប្រពន្ធ ស្ត្រីជាម្តាយប្រកាសទិញសាកសពក្មេងស្រីព្រហ្មចារីជាង 1 ម៉ឺនដុល្លា

បរទេស៖ ហេតុតែទឹកចិត្តស្រឡាញ់កូនពេកស្ត្រីជាម្តាយបានសុខចិត្តចំណាយទឹកប្រាក់ដ៏ច្រើនដើម្បីស្វែងរកប្រពន្ធអោយកូនប្រុសដែលស្លាប់។

ក្មេងប្រុសវ័យ 15 ឆ្នាំឈ្មោះ Zhang Chaofan បានបាត់បង់ជីវិតនៅក្នុងទំនាស់ជាមួយក្មេងទំនើប 6 នាក់កាលពីខែមេសា នៅតំបន់ជាំង នៃខេត្តសានស៊ី ប្រទេសចិន។

ព្រោះតែចង់ឃើញកូនខ្លួនឯងរៀបការអ្នកស្រី Tian Xuejuan ដែលជាម្តាយបានទទួចស្វែងរកប្រពន្ធអោយកូនប្រុសមុនពេលដែលពួកគាត់យកសាកសពទៅបញ្ចុះនៅស្រុកកំណើត។

ក្រោយពេលចាប់ខ្លួនជនបង្ករហេតុ អាណាព្យាបាលរបស់ជនល្មើសបានបង់ប្រាក់ចំនួន 14000 ដុល្លាសហរដ្ឋអាមេរិកដើម្បីចាត់ចែងធ្វើពិធីបុណ្យ ក៏ប៉ុន្តែម្តាយរបស់ Zhang  មិនចង់យកលុយទុក្ខសោកនោះមកចាយវាយដើម្បីកំសាន្តសប្បាយនោះទេ តែគាត់បានយកវាទៅចំណាយនៃពិធីរៀបការសាកសពរបស់កូនប្រុសទាំងអស់។

អ្នកស្រី Tian  បានអោយដឹងថា នៅទីបំផុតមេអណ្តើកបានរកបានក្មេងស្រីម្នាក់ដែលនៅទីក្រុង  Yuncheng​ នៃខេត្តសានស៊ី បានស្លាប់នៅអាយុ 16 ឆ្នាំកាលពីបីខែមុនកូនប្រុសរបស់គាត់។ រូបគាត់មិនចង់អោយកូនស្លាប់ទៅដោយគ្មានប្រពន្ធនោះទេ។

យ៉ាងណាក៏ដោយបន្ទាប់ពីគ្រួសារទាំងសងខាងយល់ព្រមព្រៀងគ្នាហើយ សាកសពរបស់ក្មេងស្រីត្រូវបានគេគាស់ហើយយកទៅកប់នៅក្បែរសាកសពរបស់កូនរបស់អ្នកស្រី Tian ថែមទាំងប្រារព្ធធ្វើពិធីធំដុំផងដែរ៕

ប្រភព៖ chinanews

Loading...
Load More Related Articles
Comments are closed.