ក្មេងប្រុសម្នាក់ឈឺពោះជាង 15 ឆ្នាំមិនដឹងមូលហេតុ ឆ្ងល់ពេកទៅពេទ្យស្រាប់តែជួបរឿងរន្ធត់ចិត្ត មានសាកសពក្នុងពោះ

បរទេស៖ នេះជារឿងរ៉ាវដ៏ចម្លែកមួយខណៈដែលក្មេងប្រុសម្នាក់ឈឺពោះតាំងពីកើតមកហើយមិនដឹងថាកើតរោគអ្វី ស្រាប់តែចុងក្រោយគ្រូពេទ្យបានរកឃើញថានៅក្នុងពោះរបស់គេមានទារកស្លាប់នៅក្នុងនោះ។

អត្តសញ្ញាណពិតរបស់ក្មេងរងគ្រោះខាងលើគេមិនបានទម្លាយនោះទេតែគេគ្រាន់តែដឹងថាជនជាតិម៉ាឡេស៊ី។ តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា អ្នកជម្ងឺម្នាក់នេះចេះតែមានអាការៈឈឺហើយនិងហើមពោះចាប់តាំងពីគេកើតមកម្ល៉េះហើយរាប់មកទល់នឹងឥឡូវវាមានរយៈពេល 15 ឆ្នាំមកហើយ។

ដោយសារតែមិនអាចទ្រាំទ្រនឹងការឈឺចាប់គ្មានពេលល្ហែល្ហើយនេះបាន រូបគេបានទៅជួបនឹងពេទ្យជំនាញ។ នៅមុនដំបូងគ្រូពេទ្យគិតថាវាគឺជាដុំគីសនៅក្នុងពោះនោះទេតែពេលពិនិត្យអោយមែនទែនទៅទើបបានដឹងថាវាគឺជាទារកដែលបានស្លាប់។

ក្រោយពេលការវះកាត់ក្រុមវេជ្ជៈបណ្ឌិតនៅមន្ទីរពេទ្យ Sultan Abdul Halim នៅទីក្រុង Sungai Petani ស្រុក  Kuala Muda  ប្រទេសម៉ាឡេស៊ី  បានភ្ញាក់ផ្អើលមិនស្ទើរនោះទេ នៅពេលដែលបានឃើញថាទារកដែលស្លាប់នោះមានប្រដាប់ភេទ ហើយនិងសក់វែងនិងមានស្បែកគ្របដណ្តប់ផងដែរ។

ទារកដែលវះកាត់បាននេះវាមានទម្ងន់ 1,6 គីឡូក្រាម។ តាមពិតទៅវាគឺជាកូនភ្លោះជាមួយនឹងក្មេងរងគ្រោះតែដោយសារតែទារកនោះមិនបានលូតលាស់បានត្រឹមត្រូវទើបបណ្តាលអោយមានរឿងដ៏កម្រនេះកើតឡើងទៅ៕

Loading...
Load More Related Articles
Comments are closed.