ប្ដីប្រពន្ធពីរនាក់ទិញអាគាចាស់មួយ ហើយសូម្បីតែពួកគាត់ក៏ភ្ញាក់ផ្អើលដែរនូវអ្វីដែលបានកើតឡើងនៅ 3 ខែក្រោយមក

ប្រសិនបើអ្នកចង់រស់នៅក្នុងប្រាសាទដ៏ស្កឹមស្កៃមួយតែគ្មានឱកាសដោយអ្នកកើតនៅសតវត្សរ៍ទី21នោះអ្នកអាចទិញវិហារចាស់មួយបានហើយធ្វើដូចជាប្តីប្រពន្ធមួយគូរនេះ។

វិហារ St. Nicholasនៅតំបន់ Kyloe ​នៃតំបន់ Northcumberland ប្រទេសអង់គ្លេសត្រូវបានសាងសង់នៅឆ្នាំ 1792 ជំនួសព្រះវិហារចាស់នៅឆ្នាំដែលបានស្ថាបនានៅឆ្នាំ1100។

វាបានប្រើទុកសម្រាប់ឧទ្ទិសជូនចំពោះអទិទេពនៅអំឡុងទសវត្សឆ្នាំ80 ក៏ប៉ុន្តែគេបានបោះបង់ចោលអស់រយៈពេល20ឆ្នាំមកហើយរហូតដល់គូរស្នេហ៍ទាំងពីរនេះពេញចិត្តនិងវាហើយទិញយកមក។

ការកែច្នៃព្រះវិហារចាស់មួយរហូតឲ្យក្លាយជាផ្ទះសម័យដ៏ឆើតឆាយនេះវាចាប់ផ្ដើមនៅឆ្នាំ2002 ហើយនៅពេលបញ្ចប់នោះសូម្បីតែប្តីប្រពន្ធពីរនាក់ខាងលើនេះក៏សឹងតែមិនជឿនឹងភ្នែកដែរនូវលទ្ធផលដែលទទួលបាន។ ពួកគាត់មានបន្ទប់គេងចំនួន5 បន្ទាប់បាយ2 បន្ទាប់ទឹក2 បន្ទប់សម្រាប់កម្មវិធីផ្សេងៗចំនួន2និងបន្ទប់ទទួលភ្ញៀវដ៏ធំមួយ។

បន្ទប់ទទួលភ្ញៀវជាកន្លែងដែលគួរឲ្យទាក់ទាញជាងគេដោយសារមានកញ្ចក់ដែលមានពណ៌ដ៏ស្រស់ស្អាត ម៉ាស៊ីនកម្ដៅនៅក្រោមឥដ្ឋ ពិដានឈើនិងរានហាលពីរជាន់ទៀតផង។

នៅចង្ក្រានបាយមានជើងក្រានអូស ជញ្ជាំងថ្ម និងមានម៉ាស៊ីនកម្ដៅក្រោមដីដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវដែរ។ វា​បាន​សាងសង់ពីឈើស្រស់ដែលកែច្នៃមកពីកៅអីឈើដែលនៅក្នុងនោះពីមុន រួមទាំងពិដានឈើផងដែរ។

បន្ទប់ទឹកធំត្រូវបានបែងចែកជាបីជាន់។ នៅក្នុងបន្ទប់មានបង្អួច12feetមួយដែលបន្ថែមនូវបរិយាកាសដ៏គួរឲ្យធូរស្រាលស្របពេលដែលអ្នកងូតទឹកក្នុងអាងនៅក្នុងនោះ។ កន្លែងដាក់កន្សែងនិងឥដ្ឋឈើត្រូវបានកម្ដៅទៀតផង។

រីឯបន្ទប់ម្ចាស់ផ្ទះវិញនិយាយឲ្យខ្លីទៅប្រៀបដូចជាបន្ទប់ស្ដេចអញ្ចឹង។ ដោយមានគ្រែដ៏ធំដាក់ជំនួសហ៊ឹងនិងមានបង្អួចដែលមានរូបរហូតទៅដល់8។ វាមិនបានផ្ដល់នូវកន្លែងច្រើនទេដោយវាផ្ជាប់ជាមួយនឹងកន្លែងញ៉ាំអាហារ។
តើអ្នកអាចស្រមៃឃើញខ្លួនឯងរស់នៅវិហារចាស់មួយនេះទេ? ឲ្យពួកយើងបានដឹងនៅក្នុងប្រអប់មតិ។

Loading...
Load More Related Articles
Comments are closed.