ព្រៃដ៏អាថ៌មរណៈនៅប្រទេសជប៉ុន អ្នកដើរឆ្លងខ្សែរនេះហើយ ភាគច្រើនគ្មានជីវិតមកវិញទេ

ការស្លាប់គឺជារឿងដែលជៀសមិនរួចដែលធម្មជាតិបានកំណត់ ហើយវាគឺជារឿងធម្មតាទៅហើយចំពោះមនុស្សយើង តែអ្វីដែលមិនធម្មតានោះគឺព្រៃមួយនៅជប៉ុនដែលមានទៅសម្លាប់ខ្លួននៅទីនោះមិនដឹងមូលហេតុ។

ព្រៃ Aokigahara  វាគឺជាព្រៃមួយដែលស្ថិតភ្នំហ្វូជីក្នុងប្រទេសជប៉ុន ដែលវាមានព្រៃធំៗក្រាស់ៗ។ នៅពេលដែលយើងមើលពីចម្ងាយទេសភាពរបស់វាពិតជាស្អាតខ្លាំងណាស់ តែនៅពេលដែលអ្នកចូលទៅដល់ ទើបបានដឹងថា វាជាព្រៃដ៏គួរអោយខ្លាចជាទីបំផុត។ ពេលចូលទៅដល់ក្នុងព្រៃមួយនេះ អ្នកនឹងមានអារម្មណ៏ថា មិនស្រួល(មានអារម្មណ៏ថា ចម្លែក,មានអារម្មណ៏មានអ្វីកើតឡើង)ភ្លាម ហើយវាសំបូរទៅដោយដើមឈើខ្ពស់ ហើយងងឹត ដោយពុំមានពន្លឺព្រះអាទិត្យចូលបាននោះទេ ។ លើសពីនេះទៅទៀតវាមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ ដែលពិតជាគួរអោយខ្លាច។មិនដឹងដោយសារមួលហេតុអ្វីនោះទេ ព្រៃមួយដ៏អាថ៌កំបាំងនេះ សំបូរទៅដោយ អ្នកសម្លាប់ខ្លួន មិនចេះឈប់។

2016-08-21_155920

ជារៀងរាល់ឆ្នាំ ប៉ូលីសបានទៅទទួលសាកសពមនុស្សរាប់សិបនាក់ ដែលបានរកឃើញដោយអ្នកដំណើរដែលចូលមកកាន់ព្រៃមួយនេះ ដែលគេឃើញមានសល់តែគ្រោងឆ្អឹង ហើយនិងសម្លៀកបំពាក់ តែប៉ុននោះ។

សាកសពរបស់មនុស្សធ្វើអត្តឃាតនៅសល់តែគ្រោងឆ្អឹង
សាកសពរបស់មនុស្សធ្វើអត្តឃាតនៅសល់តែគ្រោងឆ្អឹង

ចាប់ពីឆ្នាំ 1950 មកមនុស្សជាច្រើនបានមកសម្លាប់ខ្លួនក្នុងព្រៃមួយនេះជាបន្តបន្ទាប់ ដែលវាមានចន្លោះពី  10 ទៅ 30 នាក់ក្នុងមួយឆ្នាំ។ ហើយនៅប៉ុន្មានឆ្នាំថ្មីៗនេះចំនួនអ្នកដែលមកធ្វើអត្តឃាតសម្លាប់ខ្លួនបានកើតឡើងយ៉ាងខ្លាំងដែលវាមានចំនួនលើសកំណត់ត្រានៅក្នុងអំឡុងឆ្នាំ 2002 ទៀតផង។

ស្បែកជើងរបស់សាកសព
ស្បែកជើងរបស់សាកសព

សព្វថ្ងៃវាគឺនៅតែជាអាថ៌កំបាំងដែលមិនមានការបកស្រាយនោះទេ តែអ្នកស្រុកបានជឿថា ជាយូរយាណាស់មកហើយ ព្រៃឈើមួយនេះ បានគ្រប់គ្រងដោយពួកអារក្ស ហើយនិងវិញ្ញាណខ្មោច ផងដែរ៕

2016-08-21_160407

2016-08-21_155858

ប្រភពរូបភាព ៖ Mirror

Loading...
Load More Related Articles
Comments are closed.