បុរសម្នាក់ស្លាប់ភ្លាមៗ ដោយសារតែព្រូនដ៏សាហាវម្យ៉ាង

បុរសម្នាក់បានស្លាប់ដោយសារតែ ជម្ងឺមហារីក ដែលបានបង្កដោយសត្វព្រូនម្យ៉ាងដែលគេអោយឈ្មោះថា Parasitic Worm ។ហើយបើតាមកាសែត New England Journal of Medicine បានរៀបរាប់ពីករណីចម្លែកនេះថាបុរសអាយុ 41 ឆ្នាំខាងលើដែលបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍កម្រិតស្រាល តែគេបានរកឃើញថា នៅក្នុងខ្លួនរបស់គាត់មានព្រូនទំពាក់ជាច្រើន

tapeworm

ហើយបានយកដុំសាច់ដែលមានមេរោគរបស់គាត់ ទៅធ្វើពិសោធន៏នៅ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងនិងការពារជំងឺ (CDC) បាននៅរដ្ឋ Atlanta ដោយអោយគាត់មកសម្រាកនៅផ្ទះវិញ​ដោយបានអោយលេបថ្នាំប្រឆាំងនឹងមេរោគខាងលើជាបណ្តោះអាសន្នសិន។

cell

ក្រោយពីបានធ្វើពិសោធន៏បានបង្ហាញថា មានកោសិកាមួយចំនួនបានផ្ទុកនូវកោសិកាមហារីកដែលមាន DNA ពីព្រូនខាងលើ។ អ្វីគ្រប់យ៉ាងគឺបានយឺតពេលទៅហើយព្រោះថា អ្នកជម្ងឺបានស្លាប់បាត់ទៅហើយ។

បើយោងទៅតាមលោកបណ្ឌិតលោក Peter Olson បានអោយដឹងថា បើសិនជានណាម្នាក់បានឆ្លងព្រូនប្រភេទនេះគឺវានឹងធ្វើអោយ មានកើតជម្ងឺមហារីក ដោយសារតែវាបានឆ្លងពីព្រូនខាងលើ។

ប្រភព៖​ Elite,BBC

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.