ទឹកជំនន់នៅប្រទេសក្រិចសម្លាប់មនុស្សយ៉ាងហោចណាស់ 15 នាក់និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន

ទឹកជំនន់ដែលបានបង្ករឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ 15 នាក់ដែរនៅកណ្តាលប្រទេសក្រិចតែម្តង។

ទីក្រុងឧស្សហកម្មដូចជា  Mandra, ទីក្រុង Nea Peramos ,  ទីក្រុង Megara ហើយនិងភាគខាងលិចនៃទីក្រុងធំ Athens បានទទួលរងការបំផ្លិចបំផ្លាញនិងការខូចខាតខ្លាំងជាងគេ។

ចំពោះអ្នកដែលស្លាប់ភាគច្រើនគឺសុទ្ធតែជាមនុស្សដែលមានវ័យចំណាស់ ដែលសាកសពត្រូវបានគេបានរកឃើញស្លាប់នៅក្នុងផ្ទះរបស់ពួកគាត់តែម្តង។

មនុស្សយ៉ាងហោចណាស់ 37 នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយខ្លះទៀតបានបាត់ខ្លួន ហើយគេសង្ឈឹមថាអ្នកដែលបានបាត់ខ្លួននឹងត្រូវគេរកឃើញឆាប់ៗ៕

Loading...