ផ្កាយធ្លាក់ពីលើមេឃ? នណាក៏សរសើរដែរពីបាតុភូតដ៏អស្ចារ្យរបស់ឆ្នេរសមុទ្រទាំងពីរនេះ

ជាមួយនឹងពន្លឺភ្លឺចែងចាំងនាពេលរាត្រី អ្នកប្រហែលជាគិតថាវាគឺជាពន្លឺដែលចេញពីគ្រាប់ពេជ្យចរណៃនៅពេលរាត្រីតែតាមពិតមិនមែនឡើយ វាគឺជាពន្លឺរបស់ពពួកសត្វសមុទ្រម្យ៉ាងដែលគេស្គាល់ថាជា «Bioluminescence»។

នេះជាសត្វម្យ៉ាងក្នុងចំណោមអម្បូរ Bioluminescence ដែលវាបញ្ចេញពន្លឺពេលរាត្រី

នៅពេលយប់សត្វប្រភេទនេះវាបានប្រមូលផ្តុំគ្នាជាច្រើនក្បាល ហើយពន្លឺដែលចេញពីខ្លួនវាម្នាក់បន្តិចៗនេះហើយដែលញ៉ាំងអោយឆ្នេរសមុទ្រប្រៀបបានទៅនឹងឋានសួគ៌។

ទិដ្ឋភាពទាំងនេះបានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់មនុស្សទូរទៅ ហើយវាបានកើតឡើងនៅតាមឆ្នេរសមុទ្រនានាតែមិនច្រើនទេ ហើយវាក៏កើតមានផងដែរនៅឆ្នេរនៅអាណាចក្រ ព័រតូរីកូ ហើយនិងប្រទេស​Jamaica ដែលពួកវាគឺជាកន្លែងដែលល្អបំផុតសម្រាប់ការគយគន់មើលទេសភាពនៃពន្លឺដែលចេញពីសត្វទាំងនេះ។

Loading...