តិចច្រឡំថារូបកាត់តទៅ! មកជួបនឹងសត្វក្រពើរដ៏មានសំណាងមួយក្បាលត្រូវម្ចាស់របស់វាស្រឡាញ់ស្ទើរជីវិត

សត្វក្រពើរមួយក្បាលមានអាយុ 7 ឆ្នាំដែលមានឈ្មោះរ៉ាបូបានក្លាយជាសត្វក្រពើរមួយក្បាលដែលមនុស្សភាគច្រើនបានស្គាល់ហើយនិងចាប់អារម្មណ៏បំផុតក្រោយពេលរូបថតរបស់វាបានល្បីសុះសាយនៅលើបណ្តាញសង្គម។

អ្នកស្រី  Mary Thorn ដែលរស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានជួយសង្គ្រោះវាកាលពី 7 ឆ្នាំមក។ ក្រពើរឈ្មោលនេះបានជាប់ក្នុងបន្ទប់ងងឹតតូចមួយ ហើយបន្ទាប់ពីអ្នកស្រីបានយកមកចិញ្ចឹម មិនយូរប៉ុន្មានវាក៏បានក្លាយជាសមាជិកគ្រួសាររបស់គាត់។

ឥឡូវនេះអ្នកស្រី Mary  បានយកសត្វក្រពើរដ៏គួរអោយស្រឡាញ់នេះស្ទើរតែទៅគ្រប់ទីកន្លែងទាំងអស់ ហើយសូម្បីតែទៅដើរទិញឥវ៉ាន់ក៏ដោយ។លើសពីនេះទៅទៀតនាង បានស្លៀកសម្លៀកបំពាក់អោយវាទៀតផង៕

Loading...