ហាងដែលមានគ្រោះថ្នាក់បំផុតនៅលើលោក, ដាក់លក់សម្រាប់តែអ្នកផ្សេងព្រេងប៉ុននោះ (មានវីដេអូ)

នៅតំបន់ Colorado នៃប្រទេសអាហ្វ្រិកខាងជើងវាគឺជាកន្លែងមួយដែលមានភ្នំថ្មហើយនិងជ្រោះជាច្រើន។ ក្នុងចំណោមនោះគឺស្គាល់ថាមានជ្រោះ  Eldorado មួយផងដែរដែលនៅទីនោះមានរឿងដែលគួរអោយចាប់អារម្មណ៏មែនទែន។

នៅទីនោះលក្ខខណ្ឌនៃអាកាសធាតុតែងតែមិនអំណោយផលឡើយចំពោះអ្នកឡើងភ្នំ។ វាតែងតែប្រែប្រួលពីមួយពេលទៅមួយពេល។ ក្នុងនោះរួមមានទាំងខ្យល់, ភ្លៀង ហើយកម្តៅវាតែងឡើងចុះជានិច្ច ដែលវាពិតជាពិបាកសម្រាប់រាងកាយមនុស្សយើង។

ដោយសារតែហេតុនេះហើយទើបមានគេបានដាក់តាំងតូបដ៏តូចមួយសម្រាប់អោយភ្ញៀវទេសចរណ៏ទាំងឡាយ។ វាមានទំហំត្រឹមតែ 1.8 ម៉ែត្រ x 3 ម៉ែត្រតែប៉ុននោះ។ វាមិនត្រូវបានគេដាក់តាំងនៅលើដីឬក៏នៅផ្នែកខាងលើនៃជ្រោះឡើយ តែគេបានបោះទីតាំងនៅពាក់កណ្តាលតែម្តង ដែលវាមានកម្ពស់រហូតដល់ទៅ 91 ម៉ែត្រ។

នៅក្នុងរយៈពេល 2 ថ្ងៃហាងនេះអាចផ្តល់នូវសម្លៀកបំពាក់សម្រាប់ការពារអាកាសធាតុទៅអ្នកតោងឡើងទៅលើជ្រោះបានប្រហែល 70 នាក់។

ដោយសារតែហាងមានកម្ពស់ខ្ពស់សន្លឹមបែបនេះហើយទើបមានមនុស្សមួយចំនួនបានហៅវាថាជាហាងដែលមានគ្រោះថ្នាក់ជាងគេបំផុតនៅលើលោក៕

សូមទស្សនាវីដេអូខាងក្រោម៖

Loading...