តិចនិចនៅក្នុងការបំបាត់សង្វារ ដោយវិធីងាយៗ ដែលអ្នកនឹកស្មានមិនដល់

0
0
2,145

ស្នាមសង្វារតែងតែកើតឡើងបន្ទាប់ពីយើងស្រកឬឡើងទំងន់។ ថ្ងៃនេះគេហៈទំព័រយើងនឹងនាំមកជូនលោកអ្នកនូវរបៀបបំបាត់ស្នាមសង្វាដិយវិធីសាស្រ្តងាយៗដូចខាងក្រោម៖

  •  វីតាមីន E គឺជាឱសថមួយដែលត្រូវបានគេប្រើសម្រាប់លាយជាមួយលេលាបស្បែក ឬលាបលើមុខដើម្បីធ្វើអោយស្បែកមានសំនើម។ មិនតែប៉ុណ្ណោះ វីតាមីនEក៏មានប្រសិទ្ធភាពក្នុងការកំចាត់ស្នាមសង្វារផងដែរ ដោយគ្រាន់តែលាបនៅលើបរិវេនដែលមានស្នាមសង្វារជារឿងរាល់ថ្ងៃ នោះវានឹងបំបាត់សង្វារបន្តិចម្ដងៗយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចប្រើ វីតាមីន E លាយជាមួយសាប៊ូដុសខ្លួនក៏បានដែរ។

  • ប្រទាល​កន្ទុយក្រពើៈ ប្រទាល​កន្ទុយក្រពើគឺជារុក្ខជាតិដែលយើងងាយរកបាន ហើយវាមានសារៈប្រយោជន៍ជាច្រើន។ យកប្រទាល​កន្ទុយក្រពើមកលាបលើកន្លែងដែលកើតមានបញ្ហាសង្វាររៀងរាល់ព្រឹកនឹងទទួលបានលទ្ធផលមិនគួរអោយជឿរ។
  • ប្រេងអូលីវនិងវីតាមីន E​ និងប្រទាលកន្ទុយក្រពើរ: យកវីតាមីនE 4គ្រាប់លាយជាមួយប្រេងអូលីវមួយពែង និងប្រទាលកន្ទុយក្រពើរ1/4ពែង។​រួចយកមកលាបលើបរិវេនដែលមានស្នាមសង្វារជារឿងរាល់ថ្ងៃ នោះនឹងទទួលបានការព្យាបាលសង្វារដោយស្មានមិនដល់៕
សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles