គ្រោះធម្មជាតិគ្មានប្រណីនៅខេត្តក្រចេះ ! ឆក់យកជីវីតកូនស្រីនៅនឹងកន្លែង

ក្រចេះ៖ ក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៏បានស្លាប់បាត់បង់ជីវិតហើយចំណែកឯម្តាយបានរងរបួសធ្ងន់ដោយសារតែគ្រោះថ្នាក់ធម្មជាតិកាលពីយប់ថ្ងៃទី 20 ខែមិនា កន្លងទៅប៉ុន្មានថ្ងៃមុននេះ។

កុមារីរងគ្រោះអាយុ 4 ឆ្នាំមានឈ្មោះ ​ ស្រួច ស្រីពេជ្រ រលាកពេញខ្លួនតែម្តងប្រៀបបីដូចជាត្រូវគេរោលភ្លើងអញ្ចឹងដែរ បន្ទាប់ពីត្រូវរងគ្រោះដោយសាររន្ទះបាញ់នៅភូមិភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

រូបថត៖កុមារីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់

តាមប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីជាម្តាយដែលមានឈ្មោះ  ជឿន សៃ មានអាយុ 29 ឆ្នាំពិតជាសំណាងល្អដែរដែលគាត់បានរងរបួសត្រឹមតែជាំកំភួនជើងតែប៉ុននោះ។

រូបភាព៖ នៅលើខ្លួនប្រាណរបស់នាងពោរពេញទៅដោយស្នាមរលាក

ទោះជាយ៉ាងណាសពកុមារីរង់គ្រោះត្រូវក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ដែលបានធ្វើអោយអ្នកភូមិមានការអាណិតអាសូរជាខ្លាំងព្រោះថាកុមារីរងគ្រោះមានបងប្អូនត្រឹមតែ 3 នាក់ប៉ុននោះហើយនាងគឺជាកូនពៅគេផង តែជាអកុសលនាងបានលាចាកលោកចោលបងៗរបស់នាងហើយនិងម្តាយ៕

រូបភាព៖ ស្ត្រីជាម្តាយរងរបួស
Loading...